ខេត្តព្រះសីហនុ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យ ០៩វិច្ឆិកា ទិវាកំណើតកងយោធពលខេមរភូមិន្ទ

AKP ព្រះសីហនុ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០–

អាជ្ញាធរខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវា បុណ្យ ឯករាជ្យជាតិ ០៩វិច្ឆិកា និង ទិ វា កំ ណើ ត នៃ កង យោធពលខេមរភូមិន្ទ (០៩វិច្ឆិកា ១៩៥៣-០៩វិច្ឆិកា ២០២០) មានការអញ្ជើញចូលរួម ពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា ខេត្ត នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ពិធីនេះប្រារព្ធនៅព្រឹកច័ន្ទ ៩រោជ ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការនិមន្ដ អញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និង ប្រជា ពល រដ្ឋ យ៉ាង ច្រើនកុះករ ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ០៩វិច្ឆិកា គឺជា ទិវា ប្រ វ ត្តិ សា ស្រ្ត ប្រពៃថ្លៃថ្លាឧត្តុងឧត្តមបំផុត ដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពពេញលេញពីអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្ថ និងព្រះរាជបូជនី យកិ ច្ច ដ៏ ឧ ត្តុ ង្គ ឧត្តម របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិ តាឯ ក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដ៏អង់អាចក្លាហាន និង មហា បុ រ សរដ្ឋដ៏ឆ្នើម ដែលបានបូជា ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ សេ រី ភា ព អធិបតេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ពីអាណានិគមនិយមបារាំង ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បន្ដថា ក្រោមស្នាព្រហស្ថ និងគំរូវីរភាពដ៏ឧត្តុងឧត្តម ព្រះបញ្ញា ញា ណ ដ៏ឈ្លាសវៃរបស់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ពិសេសព្រះរា ជបូនី យកិ ច្ចដ៏ ថ្លៃ ថ្លា របស់ព្រះ អង្គទាំងក្នុងផ្ទៃជាតិ និងឆាកអន្តរជាតិ ធ្វើឱ្យមាតុភូមិកម្ពុជា បានរួចផុតពីអណានិគមនិយមបារាំង ប្រគល់ឯករាជ្យមកឱ្យកម្ពុជា ប៉ុន្តែកម្លាំងបរទេសមួយចំនួននៅតែទន្ទ្រានរាតត្បាតផ្ទៃក្នុង ប្រទេសនៅឡើយ ។ ដើម្បីភាពសុខសាន្តរបស់ ប្រជាពលរដ្ឋ ព្រះអង្គបានបន្តនូវព្រះរាជបេសកកម្ម ក្នុងប្រតិ បត្តិ ការសាមគ្គីដេញកំចាត់ពួកខ្មាំងសត្រូវជាបន្តបន្ទាប់ប្រកប ដោយជោគ ជ័យ។ មិទ្ទិញ រំលឹ ក ឡើ ង វិញនូវ មោទនភាពជាតិដ៏ឧត្តុងឧត្តម នៃ ខួបអនុស្សាវរីយ៍លើកទី៦៧ ទិវា ឯករាជ្យជាតិរបស់យើង ក្នុងស្មារតីបង្កើនសាមគ្គីភាព ឯកភាពជាតិ ដោយរួមគ្នាអនុវត្តនូវគោលនយោបាយ និង យុ ទ្ធសាស្ត្រចតុកោណ តំណាក់កាលកាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ ដ៏ត្រ ជា ក់ រ ប ស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយបញ្ញាញាណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សង្គមជាតិមានសុខស ន្តិភា ពពេ ញ លេ ញធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សង្គម ប្រទេ សជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់គោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញ” ជាតិ សាសនា ព្រះមហាក្សត្រ ” ។

ក្នុងឱកាសនោះ ឯកឧត្តម ជាម ហ៊ីម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ផ្លាស់ប្ដូរទម្លាប់ ពាក់ម៉ាស លាងសំអាតដៃជាមួយសាប៊ូ ជែល អាល់កុល រក្សាគម្លាតសុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងគ្នានការចម្លងជំងឺ កូវីដ-១៩ ។
លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងខេត្តព្រះសីហនុ បានរម្លឹកអំពីប្រវត្តិស្នាដៃរបស់កងយោធពលខេមរភូមិន្ទ ដែលទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាតស៊ូរបស់កងទ័ពនិងប្រជាជនគ្រប់ ស្រទាប់វណ្ណៈ និងក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្យ ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និង ឯ ក ភា ព ជា តិ ខ្មែ រព្រះបរមរតនកោដ្ឋ ។ ជារៀងរាល់ឆ្នាំកងយោធពលខេមរភូមិន្ទ្ទ ប្រារព្ធពិធីនេះឡើង ដើម្បីរម្លឹ កនូវ ប្រវ ត្តិ ស្នា ដៃ គំ រូវីរៈភាព ដ៏អង់អាចក្លាហានធ្វើពលីកម្មដ៏ធំធេងរបស់ប្រជាជន យុទ្ធជន យុទ្ធនារី កម្ពុ ជា ក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានគ្រប់សម័យកាល ដើម្បី ដណ្តើ ម ឯ ក រា ជ្យ ជូ ន ជាតិ មាតុភូមិ ៕

ដោយ ងូ សុមុនី

សម្រួលផ្សាយ៖ កន ចំណាន