រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវា បុណ្យ ឯករាជ្យជាតិ ០៩ វិច្ឆិកា

 

 វិទ្យុជាតិកម្ពុជា៖  ខេត្តព្រះសីហនុ ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០

ខេត្តព្រះសីហនុ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និង ទិ វា កំ ណើ ត នៃ  កង យោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២០)  ដែល

ប្រព្រឹត្តនៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ  ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត  និងមានការនិមន្ដចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និង ប្រជា ពល រដ្ឋ យ៉ាង ច្រើនកុះករ ។

នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានមាន ប្រសាសន៍ថា ០៩ វិច្ឆិកា គឺជា ទិវា ប្រ វ ត្តិ សា ស្រ្តប្រពៃថ្លៃថ្លាឧត្តុងឧត្តមបំផុត ដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពពេញ លេញពីអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្ថ និងព្រះរាជបូជនី យកិ ច្ច ដ៏ ឧ ត្តុ ង្គ ឧត្តម របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិ តាឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។   

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានបន្ដថាក្រោមស្នាព្រះហស្ថ និងគំរូវីរភាពដ៏ឧត្តុងឧត្តម ព្រះបញ្ញាញាណ  ដ៏ឈ្លាសវៃ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុបានឱ្យដឹងថា ជារៀងរាល់ឆ្នាំកងយោធពលខេមរភូមិន្ទបានប្រារព្ធពិធីនេះឡើង ដើម្បីរម្លឹ កនូវ ប្រវត្តិ ស្នា ដៃ គំរូវីរភាព ដ៏អង់អាចក្លាហានហ៊ានធ្វើពលីកម្មដ៏ធំធេងរបស់ប្រជាជន យុទ្ធជន យុទ្ធនារី កម្ពុ ជា  ក្នុងបុព្វហេតុតស៊ូ ប្រយុទ្ធប្រឆាំងសត្រូវឈ្លាន ពានគ្រប់សម័យកាល ដើម្បី ដណ្តើ ម ឯ ក រា ជ្យ ជូ  ន ជាតិ មាតុភូមិ ៕