មន្ត្រីការទូតកម្ពុជាប្រចាំប្រទេសបារំាងចំនួន២នាក់បានផ្ទុកវីរុសកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៩ ១១ ២០២០

MC៖  មន្ត្រីការទូតកម្ពុជាប្រចាំប្រទេសបារំាងចំនួន២នាក់បានផ្ទុកវីរុសកូវីដ-១៩ ហើយអាជ្ញាធរសុខាភិបាលបារាំង កំពុងតាមដានសុខភាពរបស់ពួកគាត់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបាន ឱ្យដឹងថា  អ្នកការទូតកម្ពុជា ចំនួនពីរ(០២) នាក់ និង បុគ្គលិកក្នុងស្រុកចំនួនពីរ (០២) នាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានធ្វើតេស្តសំណាកទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។

សេចក្តីប្រកាសដដែលបន្តថា ក្រោយពួកគាត់ទាំងបួន (០៤) នាក់ បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារាំងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា ។ ក្រៅពីនេះ ស្ថានឯកអគ្គរាជទូត កម្ពុជានៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀត នៅថ្ងៃនេះ (ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០)។ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស នឹងបន្តដំណើរការជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។

ស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារាំង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ទាំងបួននាក់ខាងលើ ដោយយកចិត្តទុកដាក់បំផុត៕​