រដ្ឋបាលខេត្តស្ទឹងត្រែងប្រារព្ធខួបលើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

 

វិទ្យុជាតិកម្ពុជា៖ គឹមហឿន ស្ទឹងត្រែង ០៩ ១១ ២០២០

នៅថ្ងៃទី៩ វិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ  រដ្ឋបាលខេត្តស្ទឹងត្រែងបាន

ប្រារព្ធធ្វើឡើងនៅមុខសាលាខេត្តដើម្បីបង្ហាញឱ្យមហាជនចងចាំនូវខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា ១៩៥៣ – ៩វិច្ឆិកា២០២០ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទផងដែរ។

 ក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៦៧ទិវាថ្ងៃបុណ្យឯករាជ្យជាតិ  និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

នេះ នៅចំពោះមុខមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និង ប្រជាពលរដ្ឋ    លោក ជា ថាវរិទ្ធ អភិបាលរងខេត្តបានថ្លែងថា៖ ខួបលើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០នេះ ដើម្បីរំឭកនូវព្រះរាជបេសកកម្មនៃការដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

      លោកបានបន្តថា៖ ព្រះបរមរតនកោដ្ឋ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច  ដើម្បីទាមទារឯករាជ្យជាតិឱ្យប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយធ្វើឱ្យមហាជនចងចាំគំរូវីរភាពដ៏អង់អាច

ក្លាហាន  របស់ព្រះករុណាព្រះបរមរតនកោដ្ឋ និងចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈ ដ៏ថ្លៃថ្លារបស់វីរយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី  រួមគ្នាដណ្តើមឯករាជ្យជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ បានរស់នៅដោយសុខក្សេមក្សាន្តក្នុងម្លប់សុខសន្តិភាព។

        សូមបញ្ជាក់ថា ទិវាខួបលើក ទី៦៧នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ  គឺប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិ

ដ៏ខ្លាំងក្លា ដើម្បីរក្សាបានសុខសន្តិភាពឱ្យបានគង់វង់ ចូលរួមចំណែកកសាង អភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀតក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕