រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

AKP ព្រៃវែង ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលរងខេត្ត តំណាងឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ ដោយមានការចូលរួមពី​មន្ទីរ-អង្គភាព អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុកទាំង១៣ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ​ទូទាំងខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តព្រៃវែង។

រូបថត៖ AKP-ព្រៃវែង