ប្រជារាស្ត្រយ៉ាងច្រើនកុះករ ទទួលក្បួនព្រះទីនាំង ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី នៅមុខព្រះបរមរាជវាំង

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០–

ប្រជារាស្ត្រយ៉ាងច្រើនកុះករ ទទួលក្បួនព្រះទីនាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅមុខព្រះបរមរាជវាំង នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈព្រះអង្គទាំងទ្វេ ស្តេចយាងនិវត្តមកដល់ មាតុប្រទេសវិញ បន្ទាប់ពីបានយាងទៅពិនិត្យ ព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។

រូបថត៖ ខឹម សុវណ្ណារ៉ា