ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី យាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោកជំទាវ

AKP ប៉េកាំង ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ —

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទាំងទ្វេសព្វព្រះរាជហឫទ័យ យាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន និងលោកជំទាវ នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការយាង និងដង្ហែព្រះរាជសវនាការដោយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងថ្នាក់ដឹកនាំកំពូលៗចិនជាច្រើនរូបផងដែរ នារសៀលថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០។

រូបថត៖ ព្រះបរមរាជវាំង