រូបថតប្រចាំសប្តាហ៍៖ ផ្លូវជាតិលេខ៥៥ ឬផ្លូវបុប្ផាលាក់ខ្លួន

AKP ពោធិ៍សាត់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ —

ផ្លូវជាតិលេខ៥៥ ឬផ្លូវបុប្ផាលាក់ខ្លួន ដែលមានប្រវែង១៨២គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ទៅច្រកព្រំដែនថ្មដា (កម្ពុជា-ថៃ) ជាផ្លូវនៃក្តីសង្ឃឹមរបស់ប្រជាជនក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងការសម្រួលការដឹកជញ្ជូន ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសទៅកាន់តំបន់ភ្នំ១៥០០ និងរមណីយដ្ឋានថ្មដា ដែលមានទេសភាពធម្មជាតិក៏ស្រស់ត្រកាល ។
រូបថត៖ ផែន រតនៈ