ខេត្តរតនគិរីកែច្នៃ​ គោលដៅទេសចរណ៏ថ្មី ចំនួន៦កន្លែងបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ហាន់ស្រីណា


ខេត្តរតនគិរីមានគោលដៅទេសចរណ៍កែច្នៃថ្មី ចំនួន៦កន្លែង ដែល
មានទេសភាពធម្មជាតិស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តជាហូរហែ ។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ខេត្តរតនគិរីមានតំបន់អេកូទេសចរណ៍ធម្មជាតិសរុបចំនួន
១៤កន្លែងដូចជា បឹងយក្សឡោម ,ទឹកជ្រោះកាចាញ ,ភ្នំឥស្សីបតមៈ, ទឹកជ្រោះចាអ៊ុង ,វាលថ្មរំប្លង់ ,ទឹកជ្រោះកាទៀង ,ទឹកជ្រោះអូរស៊ិនលែរ៍,ទឹកជួរតាតតៃ,បឹងលំកុដយក្ស ,ឱមយក្សការ៉ា ជម្រកសត្វព្រៃ ឧទ្យានជាតិវីរជ័យ ,ទឹកជួរទឹងនិងកោះសំពៅដែលទាក់ទាញភ្ញៀវទេសចរ
យ៉ាងខ្លាំង ។

លោកបានបន្តថា នៅឆ្នាំ២០២០នេះមន្ទីររួមជាមួយដៃគូអភិវឌ្ឍន៏បាន
បង្កើតតំបន់ទេសចរណ៏កែឆ្នៃចំនួន៦កន្លែងបន្ថែមទៀតដើម្បីបម្រើដល់វិស័យទេសចរណ៏ឱ្យកាន់តែសម្បូរបែប។
គួរកត់សម្គាល់ថា កន្លែងកម្សាន្តនៅ
ក្នុងខេត្តរតនគិរី គឺសុទ្ធសឹងជាតំបន់អេកូទេសចរណ៍ធម្មជាតិទាំងអស់ ។កាលពីឆ្នាំ ២០១៩ កន្លែងកម្សាន្ត
មាន ១៤កន្លែង ហើយឆ្នាំ ២០២០នេះយើងមាន ២០ កន្លែង កើន៦កន្លែងទៀត ដែលជាគោលដៅទេសចរណ៍ថ្មីៗសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើទស្សនកិច្ច ។
សូមបញ្ជាក់ថា តំបន់ទេសចរណ៍បែប
កែច្នៃចំនួន៦ មាន : ទី១.រតនរីសត ទី២.ភូមិខ្មែររីសត ទី៣.ម្លិះកន្និកាប៉ារ៉ាឌី ទី៤.ភូមិយើងរីសត ទី៥.ចំការដូងរីសត និងទី៦. ផារ៉ារីសត ដែលមានទេសភាពយ៉ាងស្រស់ស្អាតរួមជាមួយការកែច្នៃយ៉ាងទាក់ទាញផងដែរ ៕