ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទទួលបានពូជស្រូវ១០០គីឡូក្រាមស្មើៗគ្នា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រ មាញ់និងនេសាទ បានបញ្ជាក់ថា ទោះបីមានទំហំផ្ទៃដីតូចឬធំ ក៏ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់ទទួលបានពូជស្រូវចំនួន១០០គីឡូក្រាម ក្នុង១គ្រួសារស្មើៗគ្នា ដើម្បីយកទៅបង្កបង្កើនផលឡើងវិញ ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដោយសារជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យខូតខាតដំណាំស្រូវរបស់ប្រជាពល រដ្ឋជាច្រើនហិកតា ដូច្នេះទើបរាជរដ្ឋាភិ បាលបានអនុម័តផ្តល់ជូនពូជស្រូវនិងពូជដំណាំផ្សេងៗ ជូនប្រជាជនរងគ្រោះគ្រប់បណ្តាខេត្ត ដែលរងការខូចខាតពីជំនន់ទឹកភ្លៀងកន្លងមក ។
ឯកឧត្តមបញ្ជាក់ថា ជំនួយរបស់រាជរដ្ឋា ភិបាលជាគ្រាប់ពូជនេះ ត្រូវបានថ្នាក់ដឹក នាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអាជ្ញាធរដែនដី បានចុះចែកពូជស្រូវ ពូជដំណាំជូនដល់ប្រជាកសិករជាបន្ត បន្ទាប់ នៅតាមបណ្តាខេត្តរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង។
ការចែកពូជនេះ គឺគិតទៅលើចំនួនគ្រួ សារដែលរងផលប៉ះពាល់ពីជំនន់ទឹក ភ្លៀង និងតំបន់ដែលមានប្រភពទឹកគ្រប់ គ្រាន់សម្រាប់ការងារបង្កបង្កើនផល ទើបក្រសួងចែកជូនតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នា យករដ្ឋមន្រ្តីនៃកម្ពុជា។
សូមបញ្ជាក់ថា គ្រោះជំនន់ទឹកភ្លៀងបានធ្វើឱ្យរាជធានី-ខេត្តចំនួន១៩ ទទួលរងការ ខូចខាតនិងធ្វើឱ្យប៉ះពាល់ផ្ទៃដីដំណាំស្រូវប្រមាណជាង២៩ម៉ឺនហិកតា ស្មើនឹង១០ ភាគរយនៃផ្ទៃដីដាំដុះ ៕