ខេត្តបន្ទាយមានជ័យត្រៀមពូជស្រូវចំនួន១១០០តោនសម្រាប់ចែកជូនប្រជាកសិករជាង១ម៉ឺនគ្រួសារ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រៀមពូជស្រូវចំនួន ១១០០តោនសម្រាប់ចែកជូនប្រជាកសិករជាង១ម៉ឺនគ្រួសារ យកទៅបង្កបង្កើនផលបន្ទាប់ពីរងការខូចខាតដោយជំនន់ទឹក ភ្លៀង។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការចែកស្រូវពូជនេះ នឹងធ្វើនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។
លោកបានបន្តថា ក្រោយពីបានចុះពិនិត្យផលប៉ះពាល់លើកសិកម្មជាក់ស្ដែងជាបន្តបន្ទាប់មក ឃើញថា មានការប៉ះ ពាល់ដំណាំស្រូវយ៉ាងច្រើន ហើយចំពោះផលប៉ះពាល់ដែលអាចស្ដារឡើងវិញបាននោះ គឺសម្រាប់កន្លែងដែលមានប្រភពទឹកគ្រប់គ្រាន់ និងក្រៅពីនេះអាជ្ញាធរខេត្ត បាននិងកំពុងសិក្សា ដើម្បីដាក់សំណើពូជដំណាំផ្សេងៗ សម្រាប់ផ្តល់ជូនកសិកររង គ្រោះប្រមាណជាង២០០០គ្រួសារផ្សេង ទៀត ។
លោកបន្តថា ឥឡូវនេះតាមស្ថានភាពទឹកនៅក្នុងស្រែគឺវានៅមានខ្លះ អ៊ីចឹងគាត់អាចទប់ទឹកនៅក្នុងស្រែនេះសម្រាប់ធ្វើបន្តៗ ទៅតាមដំណាក់កាលរហូត ហើយសំខាន់ផ្ដោតទៅលើបីស្រុក និងក្រុង១ គឺ ទី១ ស្រុកមង្គលបុរី ទី២គឺក្រុងសិរីសោ ភ័ណ និងមួយផ្នែកតូចទៅស្រុកព្រះនេត្រព្រះ ។
សូមបញ្ជាក់ថា ឯកឧត្តមឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជា ការកងទ័ពជើងគោក នឹងអញ្ជើញជាធិប តីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចែកពូជស្រូវនៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១០ ខែវិច្ឆិកា ខាងមុខនេះ ៕