អ្នកនាំពាក្យក្រសួងអប់រំ៖ សាលាឯកជន៤ ប៉ះពាល់ជាមួយគណៈប្រតិភូហុងគ្រី

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០–

បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវរួចក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់់ថា មានសា លារៀនឯកជនចំនួន៤ បានប៉ះពាល់ជាមួយប្រតិភូរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា គិតត្រឹមយប់ថ្ងៃទី០៥ ខែវិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបាន ប្រមូលព័ត៌មានពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថានសិក្សា ឯកជនចំនួន០៤ពាក់ព័ន្ធនឹងករណីគណៈប្រតិភូនៃប្រទេសហុងគ្រី។
ឯកឧត្តមបន្តថា គណៈគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែង អនុវត្តវិធានការ តាមការណែនាំ របស់ក្រសួង សុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរ ការសិក្សា ក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយៈពេល១៤ថ្ងៃ។ លោកបញ្ជាក់ថា “លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល”។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក៏បានឱ្យដឹថា ស្ថានភាពនៃគ្រឹះស្ថានសិក្សាទាំងបួន៖ គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូបបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី, គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូបដែលមានមាតាបិតាបានប៉ះពា ល់ជាមួយគណៈប្រតិភូ នៃប្រទេសហុងគ្រី, គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតាបាន ប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី និងគ្រឹះស្ថានសិក្សាទី៤ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណៈប្រតិភូនៃ ប្រទេសហុងគ្រី។

សូមជម្រាបថា គណៈប្រតិភូរដ្ឋមន្ត្រីការបទេស និងពាណិជ្ជកម្មហុងគ្រីបាន ធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលមួយថ្ងៃគឺថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ជាងនេះគណៈប្រតិភូហុងគ្រីក៏បានជួបជាមួយថ្នាក់ដឹកនាំកម្ពុជាច្រើនរូបផងដែរ៕

ដោយ អ៊ាង ប៊ុនរិទ្ធ

សម្រួលផ្សាយ៖ កន ចំណាន