កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​

AKP កំពង់ឆ្នាំង ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​បាន​បើក​កិច្ចប្រជុំ​លើក​ទី​១៧ អាណត្តិ​ទី​៣ របស់ខ្លួន ឆ្នាំ​២០២០ បានធ្វើ​ឡើង​នៅ​ថ្ងៃ​៥​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោ ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០​នៅ​សាលប្រជុំ​សាលាខេត្ត​ក្រោម​អធិបតីភាព​ឯកឧត្តម ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​សាលាខេត្ត ប្រធាន​មន្ទីរ​អង្គ​ភា​ជុំវិញ​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ផងដែរ​។​

​ឯកឧត្តម ឡុង ឈុន​ឡៃ បាន​មានប្រសាសន៍ថា ការរៀបចំ​មាន កិច្ចប្រជុំ​នេះ​ឡើង​ដើម្បី​ប្រមូល​ព័ត៌មាន​ស្ដីពី​តម្រូវ​ការចាំបាច់​នានា និង បញ្ហា​ប្រឈម​នៅ​មូល ដ្ឋា​ន ដើម្បី​ដាក់​វិធានការ​ឆ្លើយតប​ក្នុងការ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែលជា​កង្វះខាត​របស់​អាជ្ញាធរ​ដែនដី ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​នាពេល​កន្លងមក ។​
​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​លើកឡើងថា ប្រធានបទ​សំខាន់ៗ​ក្នុង​អង្គប្រជុំ ពេលនេះ ការអនុវត្ត​ភូមិ ឃុំ​មាន​សុវត្ថិភាព ការផ្ដល់​សេវាសាធារណៈ ការរង​ផលប៉ះពាល់​ក្រោយពី​គ្រោះទឹកជំនន់ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន​។ ជាមួយគ្នានេះ ពិនិត្យ ពិភាក្សា និង​អនុម័ត​លើរ​បៀ​វារៈ​សំខាន់ៗ​ដែល​បាន​គ្រោងទុក ហើយក៏​ជាការ​ជួបជុំគ្នា​ជាមួយ​គ្រប់​បណ្តា​មន្ទីរ អង្គភាព​ជំនាញ​ក្នុង​ខេត្ត ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ អំពី​លទ្ធផល​ការងារ​ដែល​បាន​អនុវត្តន៍​កន្លងមក និង​កំណត់​ទិសដៅ​អនុវត្តន៍​បន្ត​ឱ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ឯកឧត្តម បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ម​ន្ត្រី​ជំនាញ​គ្រប់​អង្គភាព មន្ទីរជំនាញ​ក្នុង​ខេត្ត និង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​កន្លងមកនេះ បាន​យកចិត្តទុកដាក់​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ ធ្វើឱ្យ​ភូមិ ឃុំ ស្រុក នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង កាន់តែ​ទទួលបាន​ការរីកចម្រើន​ជា​បន្ត​ន្ទា​ប់ ។ កិច្ច​ថ្ងៃនេះ​ពិតជា​មាន​សារៈសំខាន់​បំផុត ជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​សកម្មភាព នៃ​ការអនុវត្ត​របស់​មន្ត្រី​រាជា​ការ មន្ត្រី​ជំនាញ​ទាំង​ភាព​វិជ្ជមាន​និង​អវិជ្ជមាន កែលម្អ​រាល់​បញ្ហា​អសកម្ម​ដើម្បីឱ្យ​ក្នុង​មូលដ្ឋាន​នានា​កាន់តែ​អភិវឌ្ឍន៍ ។​

​ឯកឧត្តម បាន​ជំរុញ​ឱ្យ​មន្ទីរជំនាញ​ពាក់ព័ន្ធ និង អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ត្រូវ​សហការគ្នា​ឱ្យបាន​ជិតស្និទ្ធ​ចូលរួម​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន និង​ផ្តល់​សេវាសាធារណៈ​ប្រក​ដោយ​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ ដូច្នេះ​សូម​បន្ត​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ចូលរួម​ប្រុងប្រយ័ត្ន​ខ្ពស់​បន្តទៀត និង​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ និង​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​ការបង្ការ ការពារ និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​កើត​ក្នុង​គ្រួសារ និង ក្នុង​សហគមន៍​របស់​យើង ។ ទន្ទឹមគ្នា​នេះដែរ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឱ្យ​បានល្អ​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន​។ បន្ត​ដោះស្រាយ​ឱ្យ​ក្នុង​វិស័យ​ធនធានទឹក​, អភិវឌ្ឍន៍ជនបទ​, រ៉ែ​និង​ថាមពល​, កសិកម្ម​, បរិស្ថាន , សណ្តាប់ធ្នាប់​សាធារណៈ​ពិសេស​គឺ​ផលប៉ះពាល់​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​៕​ដោយ​៖ បៃ ស៊ីថុន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​