ក្រសួងសុខាភិបាលប្រកាសថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ និងមិនមានអ្នកជាសះស្បេីយ​

វិទ្យុជាតិកម្ពុជា:លោកចេមហួត

ថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ និងមិនមានអ្នកជាសះស្បេីយ​។ រីឯការពិនិត្យវត្ថុសំណាកអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី​ នៅថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានចំនួន​ ២១២នាក់​ ដែលទទួលបានលទ្ធផល​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់​។ បេីសរុបទាំងពីរថ្ងៃ​ (ថ្ងៃទី០៤​ និងទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០)​ អ្នកប៉ះពាល់សរុប មានចំនួន​ ៨៤០នាក់​ ដែលបានធ្វេីតេស្ត​ អវិជ្ជមានវីរុសកូវីដ-១៩​ ។