អភិបាលខេត្តប៉ៃលិន និងក្រុមការងារអញ្ជើញចុះសំណេះ សំណាល និងចែកសម្ភារៈតង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី ដល់ប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

AKP ប៉ៃលិន ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណ:អភិបាខេត្តប៉ៃលិន និងក្រុមការងារ អញ្ជើញចុះសំណេះ សំណាល និងចែកសម្ភារៈតង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីដល់ប្រជាពលរដ្ឋស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយបានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យបានកាន់តែល្អ ប្រសើរឡើង បន្ទាប់ពីរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃជម្ងឺកូវីត-១៩ និងជំនន់ទឹកភ្លៀង
នាពេលកន្លងមក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបថត÷ AKP-ប៉ៃលិន