សម្បុកសត្វចង្កៀលខ្យងជាង២ពាន់ត្រូវបានរកឃើញជាលើកដំបូងនៅតំបន់ការ ពារទេសភាពបឹងព្រែកល្ពៅខេត្តតាកែវ

 

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា 

MC៖ សម្បុកសត្វចង្កៀល ខ្យងជាង២ពាន់ក្បាលត្រូវបានរកឃើញជាលើកដំបូងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ នៅលើដើមរាំងចំនួន២៧០ដើម។

     លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះចំ នួនសត្វស្លាបព្រៃនៅតំបន់កា រពារទេសភាពបឹងព្រែកល្ពៅ មានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ ។ ក្នុងនោះ ចំនួនពួកវាបានកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២ ១៨៦ ពង នៅលើដើមរាំងចំនួន២៧០ ដើម។ជាក់ស្ដែង ដូចជាវត្ត មានពងកូនសត្វចង្កៀលខ្យងជាង២០០០ក្បាល បានរកឃើញជាលើកដំបូងនៅតំបន់ ការពារទេសភាពនេះ។ លោកបញ្ជាក់ថា មានមូលហេតុ២ ដែលធ្វើឱ្យសត្វចង្កៀលខ្យងមកធ្វើសម្បុកនៅទីតាំងនេះ ដោយសារទី១ វាជាទីតាំងដែលមានសុវត្ថិភាពសម្រាប់ពងកូន និង សម្បូរទៅដោយចំណី ពីព្រោះវាជាទីតាំងដី សើម មានខ្យល់និងចំណី ។  ទី២ ទីតាំងផ្សេងដែលវាធ្លាប់ពងកូនមានការបាត់បង់ និង មានការរំខានពីមនុស្សតាម រយៈការបរបាញ់ និងទន្ទ្រានយកពង ។

    លោកបន្ថែមថា ទីជម្រកព្រៃលិចទឹក វាលស្មៅ និងតំបន់ដីសើមនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនជាង៥.០០០គ្រួសារ មកពី ២២ភូមិជុំវិញ តាមរយៈការផ្តល់ជាទឹកសាប ត្រី និងរុក្ខ ជាតិឱសថ ។ តំបន់នេះ ក៏ផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់សន្តិសុខស្បៀង និងភាពធន់នឹងការប្រែប្រួលអា កាសធាតុ។

  សូមបញ្ជាក់ថា ការកើនឡើងនូវចំនួនសត្វចង្កៀលខ្យងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺបង្ហាញពីប្រសិទ្ធ ភាពនៃការងារគ្រប់គ្រងការ ពារ និងអភិរក្សធនធានធម្ម ជាតិ ដោយមន្រ្តីជំនាញពាក់ ព័ន្ធ៕