ប្រជាកសិករស្រុកបាណន់ ចាប់ផ្តើមធ្វើស្រូវប្រដេញទឹក ក្រោយទឹកជំនន់ស្រក ដើម្បីស្តារជីវភាព

វិទ្យុជាតិកម្ពុជា៖ ដោយ៖ កែវ សុផុនមន្ទីរព័ត៌មានខេត្តបាត់ដំបង


ប្រជាកសិករនៅក្នុងឃុំបាយ ដំរាំ ស្រុកបាណន់ ខេត្តបាត់ដំ បង បានចាប់ផ្តើមធ្វើស្រូវប្រ ដេញទឹក បន្ទាប់ពីទឹកជំនន់បានចាប់ផ្តើមស្រកជាបណ្តើរៗ ដោយប្រើប្រាស់ពូជស្រូវប្រភេទមិនប្រកាន់រដូវ ដើម្បីប៉ះប៉ូវជីវភាពរស់នៅរបស់បង ប្អូនឱ្យបានល្អប្រសើរឡើងវិញក្រោយពីរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នាពេលកន្លងមក ។
លោក ង៉ុង ឆាន់លី មេឃុំបាយដំរាំ បានបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋក្នុងឃុំបាយដំរាំចំនួន៧៩៣គ្រួសារត្រូវបានរងគ្រោះដោយទឹកជំ នន់នៃទឹកស្ទឹងសង្កែមកពីទំនប់កង្ហត ។
លោកបានបន្តថា ដោយសារកម្លាំងទឹកហូរខ្លាំងនិងបានជន់លិចភូមិករនិងស្រែចំការរបស់ប្រជាពលរដ្ឋនោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ក្រោមការដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអាជ្ញាធរស្រុក ឃុំ សហការជាមួយមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានជួយធ្វើការជម្លៀសប្រជាពល រដ្ឋមកទីទួលសុវត្ថិភាព តែផលដំណាំចំនួន ១ ២៤១ហិកតា ត្រូវរងផលប៉ះពាល់ ហើយមិនអាចស្តារបាននិងខូចខាតទាំងស្រុងចំនួន៨៣ ហិកតា។
លោក ម៉ៅ សុន និងលោក ម៉ៅ ស៊ឺន ជាប្រជាកសិកររស់ នៅភូមិក្រឡាពាស ឃុំបាយដំ រាំ ស្រុកបាណន់ បានបញ្ជាក់ឱ្យដឹងផងដែរថា ពួកគាត់រួមជាមួយប្រជាកសិករមួយចំនួនទៀត ដែលមានដីស្រែនៅក្បែរប្រឡាយទឹក កន្លងមកបានធ្វើ ការដាំដុះស្រូវជាប្រភេទស្រូវសែនក្រអូប បានទទួលទិន្ន ផលចាប់ពីមួយតោនឬក្រោមមួយតោនក្នុង១ហិកតាតែ ប៉ុណ្ណោះ ដោយការធ្វើពីដើមរដូវត្រូវជួបនឹងភាពរាំងស្ងួត ធ្វើឱ្យមានការខាតបង់ថ្លៃដើមផលិត ។
លោកមេឃុំបាយដំរាំបានសំណូមពរដល់ប្រជាកសិករដែលនៅឆ្ងាយពីប្រឡាយ សូមកុំអាក់អន់ស្រពន់ចិត្តពីព្រោះការជួយផ្តល់ស្រូវពូជគឺត្រូវផ្តល់ជូនអ្នកដែលមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើស្រែតែប៉ុណ្ណោះ គឺមានន័យ ថា អ្នកដែលមានប្រភពទឹកនៅជិតស្រែទើបអាចធ្វើការដាំដុះបាន ហើយម្យ៉ាងទៀតនៅពេលខាងមុខនេះជារដូវប្រាំងមិនមានភ្លៀងធ្លាក់ទៀតទេ ហើយការផ្តល់ស្រូវពូជនេះ ជាប្រភេទពូជស្រូវមិនប្រកាន់រដូវនិងមានរយៈពេលខ្លី អាចប្រមូលផលបានលឿន អ្វីដែលសំខាន់សូមឱ្យមានការដាំដុះដំណាំបន្លែផ្សេងៗដែលប្រើប្រាស់ទឹកតិច ដើម្បីបង្កើនជីវភាពរបស់ខ្លួនឱ្យមានភាព ល្អប្រសើរឡើងវិញ ៕