ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន ជំរុញឲ្យមន្ត្រីពាក់ព័ន្ធគ្រប់គ្រង់ចំណូលចំណាយមានប្រសិទ្ធភាពខ្ពស់

 

   វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ហឿន គឹមហុន

ប៉ៃលិន៖ លោក នុត សោភិរក្ស ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ខេត្តប៉ៃលិន បានជំរុញដល់មន្រ្តីជំនាញតាមមន្ទីរអង្គភាពនីមួយៗនៅជុំវិញខេត្ត ត្រូវចេះគ្រប់គ្រងការអនុវត្ត

រជ្ជទេយ្យបុរេប្រទានឲ្យបានត្រឹមត្រូវតាមច្បាប់គតិយុត្តជាធរមាន ដើម្បីឲ្យការអនុវត្តថវិកាចំណូលចំណាយនៅថ្នាក់ជាតិបានល្អប្រសើរ ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ សហវ.អថ ស្តីពីការបិទបញ្ជីចំណូលចំណាយថរិកា និងការធ្វើរបាយការណ៍បូកសរុបការ   អនុវត្ត ចំណូលចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០   លោកប្រធានមន្ទីរបានស្នើដល់ មន្រ្តីជំនាញដែលជាគណនេយ្យករនៅតាមមន្ទីរទាំងអស់ត្រូវសហការជាមួយប្រធានមន្ទីរក្នុងការអនុវត្តថវិកាចំណូលចំណាយតាមការគ្រោងកម្មវិធី អនុ

កម្មវិធី និងចង្កោមសកម្មភាព ទៅតាម

លក្ខខណ្ឌ និងបទដ្ឋានគតិយុត្តហិរញ្ញវត្ថុ ដើម្បីឲ្យការគ្រប់គ្រងរបស់យើងកាន់តែល្អ។

លោកប្រធានមន្ទីរបានបន្តទៀតថា៖ មន្ត្រីជំនាញទទួលបន្ទុកការងារហិរញ្ញវត្ថុ និងគណនេយ្យរបស់មន្ទីរអង្គភាពទាំងអស់ត្រូវតែយកចិត្តទុកដាក់លើកកម្ពស់ស្មារតីម្ចាស់ការទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនចៀសវាងការអូសបន្លាយធ្វើឲ្យមានការយឺតយ៉ាវ។ ម៉្យាងទៀតមន្ទីរអង្គភាពត្រូវរៀបចំរបាយការណ៍បូកសរុបការអនុវត្តថវិការបស់ខ្លួនទៅតាមតារាងគំរូដែលមានភ្ជាប់មកជាមួយ  ហើយផ្ញើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យបានតាមពេលកំណត់ ដើម្បីឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបូកសរុប និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដាក់ជូនគណៈរដ្ឋមន្រ្តី ពិនិត្យសម្រេច និងស្ថាប័ននីតិប្បញ្ញត្តិនឹងអនុម័តឲ្យបានទាន់ពេលវេលា យ៉ាង

យឺតបំផុត មន្ទីរអង្គភាពនីមួយៗ ត្រូវរៀបចំរបាយការណ៍បូកសរុបការអនុវត្តថវិការបស់ខ្លួនហើយផ្ញើមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបានមុនថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ជាកំហិតដើម្បីឲ្យអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបូកសរុបផ្ញើជូនអគ្គនាយកដ្ឋានមុនថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១៕