ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

 

 វិទ្យុជាតិកម្ពុជា៖ 

 នៅព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាន់ ចាន់ផុល អភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅសាលាខេត្តប៉ៃលិន  និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្នុងខេត្តជាច្រើននាក់។ 

 អង្គប្រជុំបានលើកឡើងនូវបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ ០១.បញ្ហាមន្ទីរអង្គភាពមួយចំនួននៅតែមានភាពយឺតយ៉ាវរបាយការណ៍ហិរញ្ញវត្ថុ ជូនដល់រតនាគារខេត្ត និងមន្ទីរសេដ្ឋកិច្ច។ ០២.បញ្ហាសិស្សសាលាចូលរៀនឡើងវិញ នៅតាមសាលា មិនមានសិស្សចូលរៀនច្រើននៅឡើយ។ 

០៣.ការចែកអំណោយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅមានភាពខ្វះចន្លោះ។ ០៤.បញ្ហាសណ្តាប់ធ្នាប់ជុំវិញផ្សារប៉ាហ៊ីនៅមានភាពរញ៉េ

រញ៉ៃ ការចតឡានដឹកទំនិញគ្មាន

សណ្តាប់ធ្នាប់ និងការជិះបញ្ច្រាស

ទិសបង្កឱ្យមានការកកស្ទះចរាចរណ៍

នៅផ្សារ។ ០៥.បញ្ហាស្លាកចរាចរណ៍តាមដងផ្លូវនៅមានចំនួនតិចនិងតូចៗពិបាកដឹងមុន។ ០៦.បញ្ហាឡានដឹកទំនិញធំៗបើកបរក្នុងល្បឿនលឿននិងចូលក្រុង។  

ឯកឧត្តម ផាន់ ចាន់ផុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថារដ្ឋបាលខេត្តនឹងខិតខំយកចិត្តទុកដាក់ជំរុញដល់មន្ទីរជំនាញ អង្គភាពដែលជាប់ពាក់ព័ន្ធទាំងអស់ប្រឹងប្រែងដោះស្រាយឱ្យបានជាបន្តបន្ទាប់និងទាន់ពេលវេលា ក្នុងន័យបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើង។ 

ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានស្នើដល់រដ្ឋបាលខេត្តនិងមន្ទីរស្ថាប័នជុំវិញខេត្ត ត្រូវមានសាមគ្គីភាពការងារបន្តទៀត និងបន្តខិតខំធ្វើការដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ និងសំនូមពរពីប្រជាពលរដ្ឋឱ្យបានល្អតាមសេចក្តីត្រូវការនិងការអភិវឌ្ឍន៏នៅតាមមូលដ្ឋានឱ្យមានការ

រីកចម្រើនស្របតាមគោលនយោ

បាយរបស់រាជរដ្ឋាភិបាល និងមានទំនួលខុសត្រូវលើការងាររៀងៗខ្លួន

ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕