ឯកឧត្តម គួច ចំរើន អញ្ជើញចែកអំណោយមនុស្សធម៌ដល់កម្លាំងប្រជាការពារ បុគ្គលិកសម្អាតអនាម័យ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំសមុទ្រសរុបចំនួន៦៤៧នាក់

AKP ព្រះសីហនុ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០–

​ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញចែកអំណោយមនុស្សធម៌ជូនដល់មន្រ្តីរាជការ កម្លាំងប្រជាការពារ ក្រុមប្រឹក្សាសង្កាត់ បុគ្គលិកសម្អាតអនាម័យក្រុង បុគ្គលិកសម្អាតអនាម័យឆ្នេរ និងឆ្មាំ សមុទ្រសរុបចំនួន៦៤៧គ្រួសារ នៅសាលាបច្ចេកទេសដុនបូស្កូ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ពិធីនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

​ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្ដម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រ ធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ពិសេសប្រសាសន៍ផ្តាំផ្ញើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចទាំងទ្វេ បានណែនាំឱ្យសាខាកាកបាទ ក្រហមខេត្ត ត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខមន្រ្តីរាជការ ប្រជាពលរដ្ឋរងគ្រោះ ប្រជាពល រដ្ឋជួបការលំបាកក្នុងជីវភាពគ្រួសារ។

​ឯកឧត្តមប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា សាខាកាក បាទក្រហមខេត្ត បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយ ជំនន់ទឹកភ្លៀងនៅតាមក្រុង-ស្រុក ជាង ២,៨០០គ្រួសារ មានគ្រឿងឧបភោគបរិភោគ និងថវិកា ។ អំណោយទាំងនេះ បានមកពីការចូលរួមជួយឧបត្ថម្ភពីសប្បុរសជន ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ដែលបានជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់សាខាកាកបាទក្រ ហមខេត្ត មានលទ្ធភាពនាំយកអំណោយទាំងនេះចែកជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ ដែលមានជីវភាពខ្វះខាតក្នុងគ្រួសារនៅក្នុងខេត្តព្រះសីហនុ។ ព្រមទាំងបាន ថ្លែងអំណរ គុណដល់កម្លាំងប្រជាការពារដែលបានបំពេញការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងចូលរួមការងារសង្គមជាច្រើន ក្នុងខេត្តព្រះសីហនុ។

​សូមបញ្ជាក់ថា អំណោយបានចែកជូនទាំង៦៤៧គ្រួសារនាពេលនោះ ដោយ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ពងមាន់ ៣០គ្រាប់ និងថវិកា ៥០,០០០រៀល ៕ ដោយ ងូ សុមុនី