រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម បើកសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ

AKP ត្បូងឃ្មុំ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងម្ចាស់អាជីវកម្ម ហើយនាឱកាសនោះដែរ ក៍មានការរៀបចំពិធីប្រកាសលោកឧកញ៉ា ស្រ៊ុយ ម៉ៅ ជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តត្បូងឃ្មុំផងដែរ ។
រូបថត៖ AKP-ត្បូងឃ្មុំ