ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីពិធីកម្ទេចឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ដែលមានចំនួនសរុបជាង ៥៤០តោន នៅទីលានចាក់សំរាមខណ្ឌដង្កោ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីពិធីកម្ទេចឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ ទូទៅ ដែលមានចំនួនសរុប ជាង៥៤០តោន នៅទីលានចាក់សំរាមខណ្ឌដង្កោ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ លោក លោកស្រី ជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើន។

រូបថត៖ ឡាញ់ វិសាល