ឯកឧត្តម គួច ចំរើន អញ្ជើញចែកអំណោយមនុស្សធម៌ដល់កម្លាំងប្រជាការពារ បុគ្គលិកសម្អាតអនាម័យ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរ ជាង៦០០នាក់

AKP ព្រះសីហនុ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញចែកអំណោយមនុស្សធម៌ ជូនដល់មន្រ្តីរាជការ កម្លាំងប្រជាការពារ ក្រុមប្រឹក្សាសង្កាត់ បុគ្គលិកសម្អាតអនាម័យក្រុង បុគ្គលិកសម្អាតអនាម័យឆ្នេរ និងឆ្មាំសមុទ្រសរុប ៦៤៧នាក់ នៅសាលាបច្ចេកទេស​ដុនបូស្កូ ដែលមានទីតាំងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

រូបថត៖ ងូ សុមុនី