មានកុមារកម្ពុជាជាង១ម៉ឺននាក់ ដែលបានកើតជំងឺគ្រុនឈាម ក្នុងរយៈពេល១០ខែឆ្នាំ២០២០

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៥.១១.២០២០


ភ្នំពេញ ៖ រយៈពេល១០ខែឆ្នាំ២០២០នេះ កុមារកម្ពុជាមានជំងឺគ្រុនឈាមជាង ១ម៉ឺនករណី ថយចុះជាង៦០ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ បានមានប្រសាសន៍ថា ករណីជំងឺគ្រុនឈាមបានថយចុះជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ព្រោះមានការចូលរួមពីអាជ្ញាធររាជធានីខេត្ត ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលតែងតែចុះអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺនេះជាប់ជាប្រចាំ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាសំបកកង់ឡាន កង់ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូងជាដើម ។
លោកវេជ្ជបណ្ឌិតបានបន្តថា កត្តាចំបងដែលនាំឱ្យថយចុះនេះដែរ ដោយ
សារមាតាបិតាយល់ដឹងច្រើន ពីគ្រោះថ្នាក់ និងរោគសញ្ញានៃជំងឺនេះ គឺនៅពេលកុមារក្តៅខ្លួនខ្លាំង ពួកគាត់បាននាំកូនទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាពនិងមន្ទីរពេទ្យ បានទាន់ពេលវលា។ យើងមានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យជាតិ អ៊ីចឹងគឺយើងព្យាបាលបានត្រឹមត្រូវ ដូច្នេះហើយគឺមិនមានការ
សាយភាយច្រើននោះទេ ។
លោកវេជ្ជបណ្ឌិតបានក្រើនរំឭកដល់ប្រជាពលរដ្ឋ អាជ្ញាធររាជធានី-ខេត្ត និងអង្គការដៃគូ បន្តចូលរួមប្រយុទ្ធនឹងជំងឺគ្រុនឈាមជាបន្តទៀតដើម្បីកាត់
បន្ថយអត្រាឈឺនិងស្លាប់របស់កុមារដោយសារជំងឺនេះឱ្យកាន់តែថយចុះថែមបន្ថែមទៀត ។
សូមបញ្ជាក់ថា រយៈពេល១០ខែឆ្នាំ២០២០ ក្នុងចំណោមកុមារកម្ពុជាដែលឆ្លងជំងឺគ្រុនឈាមចំនួនជាង
១ម៉ឺននាក់នេះ មានស្លាប់ចំនួន១៥នាក់ បើគិតទៅមានការថយចុះជាង៦០ភាគ
រយ ដែលឆ្នាំ២០១៩ មានករណីឆ្លងជំងឺគ្រុនឈាមរហូតដល់ជាង៦ម៉ឺនករណី និងស្លាប់ចំនួន៤៥នាក់ ៕