កម្ពុជាទទួលបានចំណូលជាង៣៦៦លានដុល្លារពីការនាំចេញអង្ករក្នុងរយៈពេល១០ខែឆ្នាំ២០២០

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ


កម្ពុជាទទួលបានប្រាក់ចំណូលជាង៣៦៦លានដុល្លារអាមេរិច ពីការ
នាំចេញអង្ករ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០នេះ កើនឡើងជិត៤៧លាន
ដុល្លារ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការនាំចេញអង្ករក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ មានចំនួន ៥៣៦០៣៥ តោន កើនឡើង១៧.១១ភាគរយ បើ
ប្រៀបធៀបនឹងរយៈពេលដូចគ្នាពី
ឆ្នាំ២០១៩ បើគិតជាទឹកប្រាក់ គឺជាង
៣៦៦លានដុល្លារ កើនឡើងជិត
៤៧លានដុល្លារ ស្មើនឹង១៥ភាគរយ ទោះបីកម្ពុជាជួបគ្រោះទឹកជំនន់ និងបញ្ហាវិបត្តិកូវីដ-‘១៩ក៏ដោយ។

លោកបានឱ្យដឹងទៀតថា ការកើនឡើងនេះដោយសារតែសហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់មូលដ្ឋានជាយុទ្ធសាស្រ្ត ក្នុងការកសាងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា។ ហើយនេះជាមោទនភាពមួយ ដែលសហព័ន្ធស្រូវអង្ករកម្ពុជា នឹងអាចសម្រេចបាន នូវការនាំអង្ករចេញឱ្យបាន១លានតោន នៅឆ្នាំ២០២១ ២០២០។ លោកបន្តថា
សហគមន៍អឺរ៉ុបនិងប្រទេសចិន គឺសមតុល្យនូវការបញ្ជាទិញដោយយើងបានចាក់ចំណុចនៅទីផ្សារដែលគេចង់បាន ដូច្នេះយើងថ្លឹងថ្លែង ហើយយើងបានជាង៦០ភាគរយដែលអាចទ្រទ្រង់អង្កររបស់យើងឱ្យមានកំណើនខ្លាំង។បើសិនជាយើងមើលតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធស្រូវអង្ករនៅក្នុងអាណត្តិទី៣នេះ គឺយើងចង់នាំចេញឱ្យបាន១លានតោន ត្រឹមឆ្នាំ ២០២១-២០២២។ ហើយដូច្នេះ បើយើងមើលតាមតួលេខដែលយើងបានឃើញ យើងពិតជាមានមោទនភាពមែនទែន ទោះយើងមានផលប៉ះពាល់ដោយទឹកជំនន់ ផលប៉ះពាល់រាំងស្ងួត កូវីដ១៩ ក៍ដោយ ។ប
លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងទៀតថា បច្ចុប្បន្នទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន ( ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក៣៦ភាគរយ បន្ទាប់មកគឺបណ្តាប្រទេសចំនួន២៧នៅក្នុងទ្វីបអឺរ៉ុបមានចំណែក៣២ភាគរយ ហើយទីផ្សារ
បន្តបន្ទាប់មានដូចជា បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ប្រទេស មានចំណែក១៣ភាគរយ បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ប្រទេស មានចំណែក៩ភាគរយ បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនិងអូសេអានី ជាពិសេសគឺប្រទេសអូស្រ្តាលី និងញូហ្សេឡែន មានចំណែក៦ភាគរយ បណ្តាដែនកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង និងអាមេរិក មានចំណែក២ភាគរយ និងចុងក្រោយគឺ បណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ាមានចំណែក ២ភាគរយ៕