ប្រទេសអូទ្រីសទទួលស្គាល់បរាជ័យផ្នែកសន្តិសុខរបស់ប្រទេសខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៥.១១.២០)

អូទ្រីស៖ ប្រទេសអូទ្រីសបានទទួលស្គាល់ការបរាជ័យផ្នែកសន្តិសុខក្នុងប្រទេសរបស់ខ្លួនដែលនាំទៅដល់ការផ្ទុះអាវុធដ៏សាហាវក្នុងទីក្រុងវីនណាដែលបង្កឡើងដោយពួកក្រុមអាយស៊ីស។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូទ្រីសបាននិយាយថាស្ថាប័នស៊ើបការណ៍សម្ងាត់ធ្លាប់បានទទួលការព្រមានរួចមកហើយពីប្រទេសស្លូវ៉ាគី ថាជនល្មើសបានព្យាយាមទិញគ្រាប់រំសេវ  ។

សូមបញ្ជាក់ផងដែរថាខ្មាន់កាំភ្លើងអាយុ ២០ ឆ្នាំត្រូវបានប៉ូលីសសម្លាប់បន្ទាប់ពីជនល្មើសបានធ្វើការបាញ់ក្នុងទីក្រុងវីនណាកាលពីល្ងាចថ្ងៃច័ន្ទ ទី ២ ខែ វិច្ឆិកានេះ ដោយបានសម្លាប់មនុស្ស ៤ នាក់។