លោកបាយដេនរំពឹងថានឹងឈ្នះឆ្នោតសម្រាប់តំណែងជាប្រធានាធិបតីអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៥.១១.២០)

អាមេរិក៖ ប្រធានគណបក្សប្រជាធិបតេយ្យលោក ចូ បាយដេន បានមានប្រសាសន៍ថាលោកកំពុងឆ្ពោះទៅរកជ័យជំនះលើលោកប្រធានាធិបតីដូណាល់ត្រាំក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកបន្ទាប់ពីឈ្នះនៅរដ្ឋភាគខាងលិចគឺរដ្ឋវីសខន់ស៊ីន ​និងមីឈីហ្គែន។

ទន្ទឹមនឹងនេះដែរ ប្រធានគណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាច គឺលោកត្រំា  ក៏បានបើកការវាយប្រហាររិះគន់ជាច្រើនពីការរាប់សន្លឹកឆ្នោត   ដោយចាត់វិធានការមួយចំនួន ដូចជាដាក់ពាក្យ​បណ្តឹងនិងសុំឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។

លោកបាយដេនក៏បានប្រកាសថា   សន្លឹកឆ្នោតទំាងអស់ត្រូវតែរាប់ឲ្យបានត្រឹមត្រូវ។