ប្រទេសកាណាដារាយការណ៍ថាបានប្រទះឃើញមេរោគដ៏កម្រមួយប្រភេទបង្កជំងឺផ្តាសាយជ្រូក​ក្នុងខ្លួនមនុស្ស

វិទ្យុជាតិកម្ពុជា/ អត្ថបទ​ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៥.១១.២០)

កាណាដា៖ អាជ្ញាធរសុខាភិបាលកាណាដាកាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកាបានរាយការណ៍ថាមានករណីដំបូងក្នុងប្រទេស   ដែលមនុស្សបានឆ្លងវីរុសហេចវ័នអិនធូ  (H1N2) ជាប្រភេទជំងឺផ្តាសាយជ្រូកដ៏កម្រមួយ។

មន្ត្រីសុខាភិបាល​កាណាដាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាករណីនេះត្រូវបានរកឃើញនៅខេត្តអាល់ប៊ែរតា  (Alberta) ភាគខាងលិចប្រទេសតាំងពីពាក់កណ្តាលខែតុលាតែពេលនេះមិនទាន់មានហានិភ័យកើនឡើងនៅឡើយទេ។

មន្ត្រីសុខាភិបាលកាណាដាក៏កំពុងពិនិត្យមើលថាតើវីរុសនោះប្រភពមកពីណា   ហើយកំពុងតែមានវិធានការដើម្បីធានាថា  ធំងឺនោះ មិនបានរាលដាល​ទេ។