សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង និង​កម្មវិធី​វិនិយោគ​សង្កាត់ ថ្នាក់ក្រុង​

AKP ព្រះសីហនុ ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០–
​លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត និង​ឯកឧត្ដម ហេង ស៊ឺ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​បើក​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង និង​កម្មវិធី​វិនិយោគ​សង្កាត់ ថ្នាក់ក្រុង ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជុំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន​ស្ថាប័ន​មន្ទីរ អង្គភាព ប្រធាន​ក្រុមប្រឹក្សា​ក្រុង អភិបាលរងក្រុង តំណាង​អង្គការ​ជាតិ អន្តរជាតិ សប្បុរសជន ចៅ សង្កាត់ ជំទប់ និង​សមាជិក​អង្គសិក្ខាសាលា នៅ​សាលាខេត្ត​ព្រះសីហនុ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ។

​លោក នួន ប៊ុន​ថុល អភិបាលក្រុង​កោះរ៉ុង មានប្រសាសន៍ថា សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១- ២០២៣) របស់​រដ្ឋបាល​ក្រុង និង​រដ្ឋបាល សង្កាត់ ក្រុង​កោះរ៉ុង រៀបចំ​ស្របតាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ និង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​សេចក្តីណែនាំ​បច្ចេកទេស​ស្តីពី​ការរៀបចំ និង​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​នៅ​ថ្នាក់ក្រោម​ជាតិ និង​ការកសាង ផែនការ​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣) ផ្អែក​តាម​ផែនការ​អភិវឌ្ឍ​រយៈពេល​៥ ឆ្នាំ​(២០២០-២០២៤ ) នៃ​អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ក្រុង​កោះរ៉ុង ឆ្លើយតប​តាម​តម្រូវការ​អាទិភាព​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ កម្មវិធី​វិនិយោគ​ត្រូវបាន​អនុវត្តន៍​នូវ​គោលការណ៍​សំខាន់ៗ​រួមមាន​៖ ១.​ការចែករំលែក​ព័ត៌មាន​។ ២.​មាន​សង្គតិភាព និង​សុខដុម​នីយកម្ម ។ ៤.​មានការ​ចូលរួម​ពិគ្រោះ​យោបល់​ជាទូទៅ ។ ៥.​មានការ​ឆ្លើយតប​នឹង​តម្រូវការ ។ ៦.​មាន​គណនេយ្យភាព​តាមបែប​ប្រជាធិបតេយ្យ ។ ៧.​មាន ប្រសិទ្ធភាព និង​សុក្រឹតភាព​សេដ្ឋកិច្ច និង​សង្គម ។ ៨.​មាន​ចីរភាព​ធនធានធម្មជាតិ និង​បរិស្ថាន​។ ៩.​មាន​សមធម៌ ។
​លោក នួន ប៊ុន​ថុល បន្តថា គម្រោង​ក្រុង​កោះរ៉ុង លើក​ជូន​អង្គសិក្ខាសាលា​មាន ៤១​គម្រោង ក្នុងនោះ ១-​ផ្នែក​សេដ្ឋកិច្ច​មាន​១០​គម្រោង​។ ២-​ផ្នែក​សង្គមកិច្ច​មាន​៦​គម្រោង​។ ៣-​ផ្នែក​ប្រើប្រាស់​ដីធ្លី​មាន និង​គ្រប់គ្រង​ធនធានធម្មជាតិ បរិស្ថាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ការ​ប្រ​ប្រួល​អាកាសធាតុ​មាន ១៤​គម្រោង​។ ៤-​ផ្នែក​រដ្ឋបាល និង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​មាន​១១​គម្រោង ។ គម្រោង​សកម្មភាព​សង្កាត់​ទាំងពីរ​លើក​ជូន​ក្នុង​អង្គសិក្ខាសាលា​មាន ១៣៣ គម្រោង​ក្នុងនោះ ១-​ផ្នែក​សេដ្ឋកិច្ច​មាន ១៥​គម្រោង​។ ២.​ផ្នែក​សង្គមកិច្ច​មាន ៤៨​គម្រោង​។ ៣.​ផ្នែក​ធនធានធម្មជាតិ និង​បរិស្ថាន​មាន ៤៤​គម្រោង​។ ៤-​ផ្នែក​រដ្ឋបាល​និង​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​មាន ២៦​គម្រោង ។​

​លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​បើក​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ក្រុង​កោះរ៉ុង ដើម្បី​ធានាឱ្យមាន​សង្គតិភាពរ​វាង​កម្មវិធី​វិ​និ យោគ​បី​ឆ្នាំ​រំកិល (២០២១- ២០២៣) របស់​រដ្ឋបាលខេត្ត និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣) របស់​រដ្ឋបាល​ក្រុង និង​សង្កាត់​កោះរ៉ុង ជា​សកម្មភាព​មួយ​មានការ​ចូលរួម​ពី​ស្ថាប័ន មន្ទីរ អង្គភាព អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និង​សប្បុរសជន ដែល​កំពុង​ប្រតិបត្តិការ​នៅតាម​ក្រុង សង្កាត់​គោលដៅ ជួយ​គាំទ្រ​គម្រោង ឬ​សកម្មភាព​របស់​ក្រុង និង​សង្កាត់​តាម​គោលការណ៍​លក្ខណៈវិនិច្ឆ័យ និង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​ស្ថាប័ន​នី មួយៗ សម្រាប់​ស្វែងរក​ប្រភព​មូលនិធិ​ជួយ​គាំទ្រ​គម្រោង​វិនិយោគ​ជា​អាទិភាព​របស់​ក្រុង និង​សង្កាត់​គោលដៅ រួមចំណែក​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​តម្រូវការ​ចាំបាច់​ដល់​ការលើកស្ទួយ​ជីវ ភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ពិសេស​ការកាត់បន្ថយ​ភាពក្រីក្រ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ព្រមទាំង​បានរួម​ចំណែក​អនុវត្តន៍​ឱ្យបាន​សម្រេច​នូវ​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋបាល​ក្រុង និង​សង្កាត់​តាម​គោលការណ៍​ណែនាំ ផ្នែក​គោលនយោបាយ​របស់​ក្រុមប្រឹក្សា​ក្រុង ៕ ដោយ​៖ ងូ សុ​មុនី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​