ក្រុមប្រឹក្សា​ខេត្ត រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ នៅ​ស្រុក​ខ្សាច់កណ្ដាល​

AKP កណ្តាល ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​៤​រោច ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ខេត្តកណ្ដាល បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​២ អាណត្តិ​ទី​៣ នៅ​ស្រុក​ខ្សាច់ កណ្ដាល ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល ដោយមាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ សមា​ជិ ក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក និង​ប្រជាពលរដ្ឋ​ប្រមាណ ៤៥០​នាក់​។​

​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន បាន​មានប្រសាសន៍ថា សម្រាប់​ឆ្នាំ​២០២១​ខាងមុខនេះ គម្រោង​ដែល​ក្រុមប្រឹក្សា​បានអនុម័ត​ដាក់បញ្ចូល​ក្នុង​ផែនការ​រួចរាល់​សម្រាប់​ស្រុក​ខ្សាច់កណ្ដាល មាន​ចំនួន ៥​គម្រោង រួមមាន​៖ ទី​១-​សាងសង់​លូ​រំដោះ​ទឹក​ចំនួន​៣​ខ្សែ ប្រវែង ២.៩៩៥​ម៉ែត្រ ទទឹង ០,៨​ម៉ែត្រ នៅ​ភូមិ​ព្រែក​ស្វាយ និង​ភូមិ​ព្រែក​តា​កូវ ឃុំ​ព្រែ​កតា​កូវ​។ ទី​២-​កែលម្អ​ផ្លូវ​បេតុង​អា​មេ​ប្រវែង ២២៥​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ​ក្នុង​ឃុំ​ព្រែ​កតា​មាក់​។ ទី​៣-​សាងសង់​ទ្វារ​ទឹក​ទួល​តា​ព្រុំ បណ្ដោយ ១២​ម៉ែត្រ ទទឹង ៤​ម៉ែត្រ កម្ពស់ ៤,៥​ម៉ែត្រ នៅ​ភូមិ​តាំង​ឫស្សី ឃុំរ​កាជ​ន្លឹ​ង​។ ទី​៤-​កែលម្អ​ផ្លូវ​បេតុង​អា​មេ​ប្រវែង ២៥៥ ម៉ែត្រ ទទឹង ៧​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ និង​ដាក់លូ​កាត់​ផ្លូវ​មួយកន្លែង​ទំហំ ០,៦០​ម៉ែត្រ ប្រវែង ៧​ម៉ែត្រ នៅ​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ស្វាយ​រមៀត ។ ទី​៥-​កែលម្អ​ផ្លូវ​បេតុង​អា​មេ​ប្រវែង ៣៥២​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​កម្រាស់ ០,១៥​ម៉ែត្រ នៅ​ភូមិ​ម៉ែ​បាន ឃុំ​ស៊ីធរ​។​

​សូមបញ្ជាក់ថា ក្នុង​វេទិកា​នេះ ក៏មាន​សំណូមពរ​តាម​ក្រដាស​មាន​ចំនួន ២៩​នាក់ ស្មើនឹង ៣៨​សំណើ សំណូមពរ និង​សំណើ​ផ្ទាល់មាត់ មាន​០៣​នាក់ ស្មើនឹង ០៦​សំណើ និង​សំណូមពរ​ពាក់ព័ន្ធ​នឹង​បញ្ហា​ការផ្តល់​សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង និង​វិវាទ​ផ្សេងៗ ដែល​បញ្ហា​ទាំងនេះ​ត្រូវបាន ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិ​អភិបាល​ខេត្តកណ្ដាល និង ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ធ្វើការ​បកស្រាយ បំភ្លឺ និង​ទទួលយក ព្រមទាំង​បាន​ជំ​រុញឱ្យ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​ព​ន្លឿ​ន​ក្នុងការ​ដោះស្រាយ ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ផងដែរ ៕ ដោយ​៖ ណ​យ នឿន (​ប្រភព​:​រដ្ឋបាល​ខេត្តកណ្តាល​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​