ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នាំយកស្រូវពូជប្រមាណ១៥០០តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ប្រជាពលរដ្ឋចំនួន២៧៦២ គ្រួសារដែលរងផលប៉ះពាល់ និងខូចខាតស្រូវក្នុងខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២០–

ឯកឧត្តម ជា សុផារ៉ា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បាននាំពូជស្រូវ OM ៥១ ៥៤ ប្រមាណ ១៥០០តោន ចែកជូនដល់ប្រជា ពលរដ្ឋចំនួន២៧៦២គ្រួសារ ក្នុងនោះស្រុកក្រូចឆ្មារ មានចំនួន១១៩១គ្រួសារ និងស្រុកត្បូងឃ្មុំ មានចំនួន១៥៧១គ្រួសារ បន្ទាប់ពី រងផលប៉ះពាល់ និងខូចខាតស្រូវ ក្នុងគ្រាជំនន់ទឹកភ្លៀង ដោយក្នុង១គ្រួសារទទួលបានស្រូវពូជ១បេ ស្មើនឹង៥០គីឡូក្រាម នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបថត÷AKP-ត្បូងឃ្មុំ