ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញអាណត្តិទី៣ លើកទី១៧

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៣ លើកទី១៧ ដែលមានការចូលពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី១៧ អាណត្តិទី៣ មាន របៀបវារៈចំនួន១០ យកមកពិនិត្យ និងពិភាក្សារួមមាន៖ ១-មតិស្វាគមន៍បើកកិច្ចប្រជុំ។

២-ពិនិត្យកូរ៉ុម, ៣-ពិនិត្យ និងអនុ ម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត។ ៤-ពិនិត្យ និងអនុ ម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត។ ៥-ពិនិត្យ និងអនុ ម័តរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី ២០ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០)។ ៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែង ចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត។ ៧-ពិនិត្យ និងអនុម័តលើ .ប្លង់ហេដ្ឋារចនាសម្ព័ន្ធឃុំបិតត្រាំង ស្រុកព្រៃនប់ សង្កាត់លេខ១ ក្រុងព្រះសីហនុ .ប្លង់ផ្លូវរវាងពយតាម៉ូង .ប្លង់បន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរ សមុទ្រទាំង៣ .ប្លង់ចំណតឡានឆ្នេរអូរឈើទាល។

៨-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារ សម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ ២០២០។ ៩-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ -គណៈកម្មាធិការពិ គ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ -គណៈកម្មាធិការលទ្ធកម្មខេត្ត -គណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសខេត្ត -គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធាន មនុស្សខេត្ត -គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មខេត្ត -ការិយាល័យប្រជាពលរដ្ឋ ខេត្តព្រះសីហនុ និងទី១០ -បញ្ហាផ្សេងៗ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក តាមតួនាទី ភារកិច្ចបានល្អប្រសើរ ពិសេសការងារសន្តិសុខសណ្តាប់ ធ្នាប់សាធារណ: ធ្វើឱ្យភ្ញៀវ ទេសចរជាតិ និងអន្តរជាតិមានភាពកក់ក្តៅមកលេងកម្សាន្តខេត្តព្រះសីហនុ នាឱកាសបុណ្យ ជាតិនានា និងថ្ងៃ ឈប់សម្រាកចុងសប្តាហ៍។ ថ្វីត្បិត តែយើងមានមោទនភាពចំពោះការ ងារដែលបានអនុវត្តន៍កន្លងមកទទួលបានលទ្ធផលល្អ យើងត្រូវរួមគ្នាបន្តអនុវត្តន៍សកម្មភាព ការងារបម្រើឱ្យវិស័យទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ បន្ថែមទៀត ស្របតាមគោលនយោ បាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ងូ សុមុនី

សម្រួលផ្សាយ៖ កន ចំណាន