កិច្ចប្រជុំពិភាក្សាលើគោលការណ៍ និងនីតិវិធី សម្រាប់អនុវត្តគ្រប់គ្រងគម្រោងស្តារទ្បើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្តដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ អញ្ជើញជាអធិបតី កិច្ចប្រជុំពិភាក្សាលើគោលការណ៍ និងនីតិវិធី សម្រាប់អនុវត្តគ្រប់គ្រងគម្រោង​ស្តារទ្បើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងការខូចខាតដោយ​ទឹកជំនន់​ទឹកភ្លៀងឆ្នាំ២០២០ នាព្រឹកព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រូបថត៖ សួស សាវី