កងសន្តិសុខជាតិរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយ ដើម្បីទប់ទល់ភាពវឹកវរដែលអាចកើតមានឡើងក្រោយការបោះឆ្នោត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៤.១១.២០)

អាមេរិក៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាកងសន្តិសុខជាតិសហរដ្ឋអាមេរិកជាង ៤.៧០០ នាក់នៅក្នុងរដ្ឋចំនួន ១៨ ត្រូវបានដាក់ពង្រាយ  ដើម្បីជួយសម្រួលក្នុងការបោះឆ្នោត ។

ក្នុងចំណោមរដ្ឋជាច្រើនដូចជារដ្ឋតិចសាស, រដ្ឋពិនស៊ីវ៉ាល់ញ៉ា ​និងរដ្ឋ ម៉ាសាជូស៊ិត  បានដាក់កងសន្តិសុខជាតិចំនួនជាង ១.០០០ នាក់ដើម្បីទប់ទល់នឹងភាពវឹកវរនិងអំពើហិង្សាដែលអាចកើតមានឡើង។

ប្រជាជនអាមេរិកបានចេញទៅបោះឆ្នោតនៅទូទាំងប្រទេសកាលពីថ្ងៃអង្គារទី០៣ ខែវិច្ឆិកា   ​ដើម្បីធ្វើការបោះឆ្នោតដែលរួមមានទាំងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី,​​​​ សមាជិកសភានិងអភិបាលប្រចាំរដ្ឋនីមួយៗផងដែរ។