ក្រុមអាយស៊ីសអះអាងទទួលខុសត្រូវការបាញ់ប្រហារនៅទីក្រុងវីនណាប្រទេសអូទ្រីស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៤.១១.២០)

អូទ្រីស៖ នៅថ្ងៃអង្គារ ទី៣​ ខែវិច្ឆិកានេះក្រុមរដ្ឋអ៊ីស្លាមហៅកាត់ថាអាយស៊ីសបានអះអាងទទួលខុសត្រូវ ចំពោះការបាញ់ប្រហារដ៏សាហាវនៅក្នុងទីក្រុងវីនណាប្រទេសអូទ្រីស។

យោងតាមស្ថាប័ន​ឃោសនារបស់ក្រុមភេវរករនេះបានឲ្យដឹងថា   ក្រុមអាយស៊ីសដែលបានអះអាងថាបានធ្វើការវាយប្រហារជាច្រើននៅទ្វីបអឺរ៉ុប   បាននិយាយថាក្រុមទាហានខ្លួនទទួលខុសត្រូវចំពោះការបាញ់ប្រហារនៅក្នុងទីក្រុងវីនណានេះ។

សូមបញ្ជាក់ផងដែរថាមានមនុស្សបួននាក់ត្រូវបានសម្លាប់នៅពេលដែលភេវរករអាយស៊ីសម្នាក់អាយុ ២០ ឆ្នាំបើកការបាញ់ប្រហារនៅក្នុងតំបន់ដ៏មមាញឹកមួយនៃរដ្ឋធានីអូទ្រីសកាលពីល្ងាចថ្ងៃចន្ទទី ០២ ខែវិច្ឆិកានេះ។