គេបានរកឃើញថាសួតរបស់សាកសពអ្នកជំងឺកូវីដ១១ ត្រូវ ខូច បន្ទាប់ពីមានជំងឺនោះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៤.១១.២០)

ការសិក្សាអំពីសួតរបស់សាកសពដែលបានស្លាប់ដោយសារកូវីដ១១ បានរកឃើញសួតនោះត្រូវខូចខាត​ ហើយ​ការខូចសួតនេះ កើតមានក្នុង​សាកសពភាគច្រើន។

ការរកឃើញនេះអាចជួយឱ្យវេជ្ជបណ្ឌិតយល់ដឹងពីអ្វីដែលនៅពីក្រោយបណ្តុំរោគសញ្ញារបស់​កូវីដ១៩ រយៈពេលវែង ដែលធ្វើឲ្យអ្នកជំងឺទទួលរោគសញ្ញាជាបន្តរាប់ខែ។

អ្នកវិទ្យាសាស្ត្រដែលដឹកនាំការស្រាវជ្រាវបាននិយាយថាពួកគេក៏បានរកឃើញលក្ខណៈពិសេសមួយចំនួននៃវីរុសប្រភេទ សាកូវ ២  (SARS-CoV-2) ដែលបានបង្កឱ្យមានវីរុស កូវីដ១៩ ។