ពលរដ្ឋ​១.០០០​គ្រួសារ រងគ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ទទួលបាន​អំណោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន

​AKP បន្ទាយមានជ័យ ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ពលរដ្ឋ​ចំនួន ១.០០០​គ្រួសារ ដែល​រង គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទទួលបាន​អំ ណោ​យ​ស្បៀងអាហារ ថ្នាំពេទ្យ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញា ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្ត​បន្ទាយ មានជ័យ ដើម្បី​រួមចំណែក​ជួយ​ដោះស្រាយ​ដល់​ជីវភាព​គ្រួសារ ដែល​កំពុង​ជួប​លំបាក​ដោយ សារ​ការបំផ្លាញ​ពី​គ្រោះមហន្តរាយធម្មជាតិ​ទឹកជំនន់​នេះ​។​

​ក្នុងឱកាស​ចុះ​ចែក​អំណោយ​នេះ​ឯកឧត្តម ស សុខា បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាក សួរសុខទុក្ខ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជូន​ដល់​ប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​។ ឯកឧត្តម​ក៏​សម្ដែង​ដោយ​សូម​ចូលរួម​នូវ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ក្នុង​គ្រោះ​ដោយ​ទឹក​ជំ ន​ន់​នេះ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​ដែល​បាន​បាត់បង់​ជីវិត ក្នុងពេល​មាន​គ្រោះ​ទឹក ជំនន់​នេះ​ផងដែរ​។​
​ជាមួយ​នោះដែរ​ឯកឧត្តម ស សុខា បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ដែល​ជួយ ផ្តល់​ជា​ថវិកា​ក្តី ជា​សម្ភារ ស្បៀងអាហារ​ក្តី តាមរយៈ​រាជរដ្ឋាភិបាល តាម​កាកបាទក្រហម ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ក្នុង​ការចុះ​ចែក​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ គ្រោះធម្មជាតិ​នេះ​។ ឯកឧត្តម​ក៏បាន​កោតសរសើរ​ចំពោះ​ស្ថាប​ន័​ថ្នាក់ជាតិ និង​អាជ្ញាធរ​គ្រប់​លំ ដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ ក្រុមយុវជន​ទាំងអស់ ដែល​បាន​ចូល រួម​ជួយសង្គ្រោះ​ពលរដ្ឋ​នៅ​តំបន់​រងគ្រោះ ដែល​នេះ​បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ និង​ទូលំទូលាយ នៃ​ជាតិ​យើង​។​

​ឯកឧត្តម ស សុខា ក៏បាន​គូសបញ្ជាក់ថា ក្រៅពី​ការស្តារ​ពី​ផល​ខូចខាត​ដោយសារតែ គ្រោះទឹកជំនន់ ការងារ​ចាំបាច់​ដែល​ប្រជាពលរដ្ឋ​ធ្វើ​បន្ថែមទៀត​នោះ​គឺ បន្តការងារ​ប្រយុទ្ធ ប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​បំផ្លាញ​យើង​ជាច្រើន​។ ឯកឧត្តម​បាន​ណែនាំ​ឱ្យ​ពល រដ្ឋ​ត្រូវការពារ​ខ្លួន​ពី​កូ​វីដ​-១៩ ដោយ​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន តាម​វិធាន​សុខាភិបាល និង​ការ ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ត្រូវ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ជាមួយ សាប៊ូ អាល់កុល ឬ​ជែ​ល​លាងដៃ ការធ្វើ​អនាម័យ ការរក្សា​គម្លាត​ជាដើម​។​
​អំណោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នេះ​ត្រួវបាន​លោកជំទាវ ញ៉ែម សា​ខន សខេង និង លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ​កឹម​យ៉ាន ព្រមទាំង​ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ឯកឧត្ដម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​នាំយកទៅ​ចែកជូន​ដល់ដៃ​ក្រុមគ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ១.០០០​គ្រួសារ ក្នុងស្រុក​ភ្នំស្រុក កាលពី​រសៀល​ថ្ងៃ​៣ រោច ខែ​ក​ត្ដិក ឆ្នាំជូត ឯកស័ក ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​
ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​២៥​គីឡូ​, មី​១​កេស​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ទឹក​បរិ សុទ្ធ​១​កេស​, ត្រីខ ១​យួរ និង ថ្នាំពេទ្យ​មួយកញ្ចប់​ផងដែរ​។

​យោងតាម​របាយការណ៍ របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានបង្ហាញ​ឱ្យដឹងថា គិត ត្រឹម​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ជំនន់​ទឹកភ្លៀង​បានធ្វើឱ្យ​ផលប៉ះពាល់​សរុប​លើ ៩​ក្រុង ស្រុក ៦០​ឃុំ​-​សង្កាត់ បណ្តាលឱ្យ​លង់ទឹក​ស្លាប់ ២៨​នាក់ ប៉ះពាល់​លំនៅឋាន​ចំនួន ៤៨.៧២៩ ខ្នង បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៥.៥១៤​គ្រួសារ លិច​ស្រូវ ៧០.៤៦៤​ហិកតា ដំឡូង​មី ១២.៨៤៦​ហិកតា ដំណាំ​រួមផ្សំ ៦៩២​ហិកតា សាលារៀន​១១៩​សាលា វត្ត​៧២​វត្ត មណ្ឌល​សុខភាព​៩​កន្លែង សាលាឃុំ​៥ ផ្លូវ​១.០២២​កន្លែង ប្រវែង ៧៩៤.៩៤៤​ម៉ែត្រ​៕​ដោយ​៖ឈុន សា​រ៉ា​ត សម្រួលផ្សាយដោយ៖ ធូ កុសល