អភិបាលខេត្ត អញ្ជើញ​ដោះស្រាយ​ករណី​វិវាទ​ការងារ រវាង​កម្មករ និង ក្រុមហ៊ុនកាត់ដេរ​ពីរ​នៅ​ផ្លូវជាតិ​លេខ​២១A

AKP កណ្ដាល ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​៣​រោច ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត កណ្ដាល បាន​អញ្ជើញ​ចុះ​សម្របសម្រួល ដោះស្រាយ​ករណី​វិវាទ​ការងារ រវាង​បងប្អូន​កម្មករ និង ក្រុមហ៊ុនកាត់ដេរ​សម្លៀក​បំពាក់ DIGNITY KNITTER LIMITED ឌី​ក​នើ​ធី នី​ត​ធើរ លីមីត​ធី​ត និង​ក្រុមហ៊ុនកាត់ដេរ​សម្លៀកបំពាក់ ECO BASC FACTORY អ៊ី​កូ បេស ហ្វេ​ក​ធើ​រី ស្ថិតនៅ​ផ្លូវជាតិ​លេខ​២១A ក្នុងភូមិ​ព្រែ​កតា​ព្រីង សង្កាត់​សិត្បូ​ង ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍​លើកឡើងថា អាជ្ញាធរខេត្ត និង​ធ្វើការ​ដោះស្រាយ សម្របសម្រួល ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ផលប្រយោជន៍រ​បស់បង​ប្អូន​កម្មករ​។ ឯកឧត្តម​ក៏​ស្នើឱ្យ​បងប្អូន​កម្មករ ត្រូវធ្វើ​ការជ្រើសរើស​តំណាង​របស់ខ្លួន ដើម្បី​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​សម្របសម្រួល និង​ដោះស្រាយ​តាម​នីតិវិធី​នៃ​ច្បាប់ ។ ជាងនេះទៅទៀត ឯកឧត្តម​អភិបាលខេត្ត ក៏បាន​សំណូមពរ​ដល់​បងប្អូន​កម្មករ​ទាំងអស់ សូម​មានការ​អត់ធ្មត់ និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​ដោះស្រាយ ឱ្យបាន​ចប់​ជា​ស្ថាពរ​។​

​បន្ទាប់ពី​ជួប​កម្មករ​រួចមក ឯកឧត្តម​អភិបាលខេត្ត​និង​ក្រុមការងារ ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យ សម្ភារ​នៅក្នុង​ក្រុមហ៊ុនកាត់ដេរ​សម្លៀកបំពាក់ DIGNITY KNITTER LIMITED​ឌី​ក​នើ​ធី នី​ត​ធើរ លីមីត​ធី​ត និង​ក្រុមហ៊ុនកាត់ដេរ​សម្លៀកបំពាក់ ECO BASC FACTORY ៕​ដោយ​៖​ណ​យ នឿន (​ប្រភព​:​រដ្ឋបាល​ខេត្តកណ្តាល​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​