សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈសំខាន់ចំនួន៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

បន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីព្រឹកមិញនៅវិមានសន្តិភាពហើយនោះ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២០ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុ ស្សរណៈយោគយល់គ្នា រវាងកម្ពុជានិងហុងគ្រី ចំនួន៣ ផងដែរ។
កិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលត្រូវចុះហត្ថលេខានោះរួមមាន៖
១៖ កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ដែលកិច្ចព្រមព្រៀងនេះចុះហត្ថ លេខាដោយឯកឧត្តមម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ឯកឧត្តមPeter Szijjarto រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុង គ្រី។
២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនៃប្រទេសហុងគ្រី។អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯក ឧត្តមPeter Szijjartoរដ្ឋមន្ត្រីការបរទេ សនិងពាណិជ្ជកម្មហុងគ្រី។

៣÷អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងទឹករវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី ដែលអនុស្សរណ:នេះ ចុះហត្ថលេខាដោយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិង ឧតុនិយម និងឯកឧត្តមPeter Szijjarto រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី៕