ឯកឧត្តម សួស យ៉ារ៉ា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរដ្ឋសភា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសហុងគ្រី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ —

ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ភីធើ ស៊ីចាតូ (H.E. Mr. PÉTER Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី ខណៈពេលដែលឯកឧត្តមរដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
រូបថត៖ ក្រសួងការបរទេស