មនុស្សពីរនាក់បានស្លាប់ក្នុងការបាញ់ប្រហារក្នុងប្រទេសអូទ្រីស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញូវអាស៊ី (០៣.១១.២០)

អូទ្រីស៖ ខ្មាន់កំាភ្លើង បានបាញ់ប្រហារនៅតាមទីតំាងចំនួន ៦ កន្លែង ក្នុងទីក្រុងវីយេន ប្រទេសអូទ្រីស
កាលពីថ្ងៃចន្ទ ទី ០២ ខែ វិច្ឆិកា នេះ ។ ក្នុងការបាញ់ប្រហារនោះ មានមនុស្សចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចអូទ្រីស រាយការណ៍ថា បានស្លាប់ ដែលមានម្នាក់គឺ ជាជនបង្កហេតុ ។

ក្រៅពីនេះ ក៏មានមនុស្សមួយចំនួនទៀត រងរបួសផងដែរ ។សមត្ថកិច្ចក្នុងប្រទេសអូទ្រីស កំពុងបើកការស្រាវជ្រាវ​រកមុខសញ្ញាដែលរត់គេចខ្លួនហើយបើតាមការអះអាងរបស់លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រទេសអូទ្រីស មុខសញ្ញាទំាងនោះមានកាន់អាវុធជាច្រើនដើម ។

អធិការបតីប្រទេសអូទ្រីស លោកសេបាស ជាងឃួដ បានហៅការបាញ់ប្រហារនោះ ថាជាអំពើភេរវកម្ម។​