ព្យុះឈ្មោះអ៊ីតាកំពុងរំកិលទៅជិតប្រទេសមួយចំនួននៅអាមេរិកកណ្តាល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​ វីកាល
ប្រភព រ៉យតឺ (០៣.១១.២០)

តាមការផ្សាយរបស់កាសែតបរទេសដែលបានទទួលព័ត៌មានពីមជ្ឈមណ្ឌលអាកាសធាតុរបស់អាមេរិក
បានឲ្យដឹងថា ព្យុះឈ្មោះ អ៊ីតា កំពុងធ្វើដំណើរទៅជិតប្រទេសមួយចំនួននៅអាមេរិកកណ្តាល ។

ប្រទេសដែលនឹងទទួលរងគ្រោះដោយសារព្យុះនោះ មានប្រទេសនីការ៉ាហ្កា និងប្រទេសហុងឌួរ៉ាស់
ស្ថិតនៅអាមេរិកកណ្តាល ។ ប្រទេសទំាងពីរ នៅថ្ងៃចន្ទទី ០២ ខែវិច្ឆិកានេះបានជម្លៀសប្រជាពលរដ្ឋដែលរស់​នៅតាម​ឆ្នេរមហាសមុទ្រអាត្លង់ទិក ចេញពីលំនៅដ្ឋានរបស់ខ្លួនហើយ។

តាមការឲ្យដឹងរបស់មជ្ឈមណ្ឌលអាកាសធាតុ​អាមេរិក ព្យុះឈ្មោះ អ៊ីតានោះនឹងបង្កឲ្យមានជាខ្យល់ព្យុះផ្សេង ៗ ទៀត ដោយសារកម្លំាងខ្យល់បោកបក់របស់វាព្រមទំាងបង្កឲ្យមានជាជំនន់លិចលង់ និងការបាក់ដីផងដែរ ។​