ក្រុមអាយស៊ីសបានធ្វើការវាយប្រហារលើសាកលវិទ្យាល័យមួយក្នុងទីក្រុងកាប៊ុល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៣.១១.២០)

អាហ្គានីស្ថាន៖ យ៉ាងហោចណាស់មានមនុស្ស ២២ នាក់ត្រូវបានសម្លាប់នៅពេលដែលក្រុមរដ្ឋអ៊ីស្លាម ហៅកាត់ថា
អាយស៊ីសបានធ្វើការវាយប្រហារលើសាកលវិទ្យាល័យដ៏ធំមួយរបស់ប្រទេសអាហ្គានីស្ថានហើយក្នុងចំណោមអ្នកស្លាប់និងរបួសភាគច្រើនគឺជានិស្សិត។

ក្រុមភេវរករបានបំផ្ទុះគ្រាប់បែកអត្តឃាតនិងបាញ់កាំភ្លើងទៅលើនិស្សិត ក្នុងថ្នាក់អស់រយៈពេលជាច្រើនម៉ោង។

ការវាយប្រហារលើសកលវិទ្យាល័យក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃចន្ទទី ០២ ខែ វិច្ឆិកា នេះ បានកើតឡើងជាលើកទី ២ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ផង​នៅរដ្ឋធានីកាប៊ុល ដោយពួកក្រុមអាយស៊ីស ។