ម្ចាស់អាជីវកម្មនៅអាមេរិកជំរុញឱ្យមានភាពស្ងប់ស្ងាត់ជុំវិញការបោះឆ្នោត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៣.១១.២០)

អាមេរិក៖ ម្ចាស់អាជីវកម្មនៅអាមេរិកកំពុងអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ក្នុងពេលដែលប្រទេសកំពុងធ្វើការបោះ​ឆ្នោតនៅថ្ងៃអង្គារទី ៣ ខែវិច្ឆិកានេះដោយពួកគេមានការបារម្ភថាអាចកើតមានបញ្ហានៅតាមដងផ្លូវនិងនៅខាង​ក្នុងក្រុមហ៊ុន របស់​​​អំពី​វិវាទ​នៃលទ្ធផល​បោះឆ្នោត ។

ការព្រួយបារម្ភត្រូវបានកើតមាននៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិកដែលមានហាងលក់រាយជាច្រើនបានយកក្តារបន្ទះ ​បិត មុខហាងរបស់ខ្លួន ដើម្បីការពារហាង ទប់នឹងការឆក់ប្លន់ ដែលអាចកើតមានឡើង ។

យោងតាមការបូកសរុបកាលពីថ្ងៃសៅរ៍ពីបោះឆ្នោតសហរដ្ឋអាមេរិកនៅសាកលវិទ្យាល័យហ្លូរីដាបានឲ្យដឹងថាមានប្រជាជនអាមេរិកជាង ៩០ លាននាក់បានចូលរួមបោះឆ្នោតមុនពេលកំណត់ ។