សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ៣ ជាមួយនឹងរដ្ឋាភិបាលហុង​ គ្រី

 

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែ​ន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ ២០២០នេះ នឹងអញ្ជើញធ្វើជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ជាមួយ​នឹងរដ្ឋាភិបាល​​ប្រទេស​ហុង​​គ្រី។ នេះបើតាមប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។

ឯកសារសំខាន់ៗ​៣​នេះរួម​មាន​៖

១៖ កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ដែលកិច្ចព្រមព្រៀងនេះចុះហត្ថលេខាដោយឯកឧត្តមម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ឯកឧត្តមPeter Szijjarto រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី។

២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនៃប្រទេសហុងគ្រី។អនុស្សរណៈនេះ នឹងត្រូវចុះហត្ថលេខាដោយឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងឯក ឧត្តមPeter Szijjartoរដ្ឋមន្ត្រីការបរទេ សនិងពាណិជ្ជកម្មហុងគ្រី។

៣÷អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងទឹករវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី ដែលអនុស្សរណ:នេះចុះហត្ថលេ ខាដោយឯកឧត្តម លឹមគានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹកនិងឧតុនិយម និងឯកឧត្តម Peter Szijjarto រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី។