តំបន់ទេសចរណ៍៣កន្លែងនៅស្រុកជីក្រែង ខេត្តសៀមរាប ទាក់ទាញភ្ញៀវទេសចរ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប 

រដ្ឋបាលស្រុកជីក្រែងសហការជាមួយប្រជាសហគមន៍នៅតាមមូលដ្ឋាននានា បានបង្កើតឱ្យមានកន្លែងទេសចរណ៍សំខាន់ៗចំនួន៣កន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនិងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់របស់ខ្លួន។

លោកធូ ចន្ថុល អភិបាលរងនៃគណៈអភិបាលស្រុកជីក្រែង បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា តំបន់ទេសចរណ៍ទាំង៣កន្លែងនោះមាន

ទំនប់ម្កាក់ ទំនប់ខ្សាក និងរមណីយដ្ឋានចំការដូងអូរមាស ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ

ទេសចរទៅកម្សាន្តជាប្រចាំ ព្រោះថាទីនោះមានទេសភាពស្អាត អម

ទៅដោយតំបន់ភ្នំជាច្រើន ផ្ទៃទឹកដ៏ធំល្វឹងល្វើយ និងមានខ្យូសបណ្តែតទឹកសម្រាប់បម្រើជូនភ្ញៀវទៀតផង ។

លោកបន្តថា អាជ្ញាធរស្រុក បានជំរុញសហគមន៍ទាំងអស់ ធ្វើយ៉ាងណាខិតខំផ្គត់ផ្គង់ម្ហូបអាហារដែលជាផលិតផលក្នុងតំបន់ផ្ទាល់ និងមានតម្លៃសមរម្យ ដែលភ្ញៀវអាចទទួលយកបាន រួមជាមួយនឹង ការថែរក្សាអនាម័យបរិស្ថាន ដែលទាក់ទាញភ្ញៀវទៅលេងម្តងហើយចង់ទៅលេងម្តងទៀត។ 

លោកមានប្រសាសន៍ថា

ទំនប់ខ្សាក រមណីយដ្ឋានចំការដូងអូរមាស មានកន្លែងអង្គុយលេងស្ទូចត្រី នៅភូមិត្រពាងធ្នួស ឃុំពង្រលើ ដោយផ្សារភ្ជាប់និងខ្សាក វត្តពើង ។

ខ្ញុំបានជំរុញឱ្យឃុំ និងសហគមន៍ សហការណ៍គ្នា លក់ម្ហូបអាហារ ត្រូវលក់ម្ហូបអាហារនៅក្នុងសហគមន៍តែម្តង។

គួរជម្រាបផងដែរថា ស្រុកជីក្រែងមានឃុំចំនួន១២ មានចំងាយប្រមាណជាង៦០គីឡូម៉ែត្រពីក្រុងសៀមរាប ក្រៅពីសក្តានុពលវិស័យទេសចរណ៍ ស្រុកនេះក៏មានសក្តានុពលវិស័យកសិកម្មជាចម្បងទី១ លើការដំាដុះដំណាំស្រូវ និងដំណាំរួមផ្សំផងដែរ៕