ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ប្រទេសហុងគ្រី អញ្ជេីញជាអធិបតី ពិធីសម្ពោធជាផ្លូវការការិយាល័យ នៃស្ថានទូតហុងគ្រី ប្រចាំនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ —

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និងឯកឧត្តម ភីធ័រ ហ្សីជីតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី អញ្ជេីញជា​អធិបតី ក្នុងពិធី​សម្ពោធជាផ្លូវការការិយាល័យនៃស្ថានទូតហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅ​សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ខណៈឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី អញ្ជើញមក​ទស្សនកិច្ចផ្លូវការរយៈពេល០១ថ្ងៃ នៅកម្ពុជា។

រូបថត៖ ឯល វឌ្ឍន: