អភិបាលខេត្ត​បន្ទាយមានជ័យ​ប្រាប់ថា ក្រោយ​ជំនន់​ទឹកភ្លៀង​ស្រក​អស់​បញ្ហា​ដំបូង​ត្រូវ​ដោះ ស្រាយ​សុខភាព​ប្រជាពលរដ្ឋ និង​ការស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការ​ខូ​ខាត​

AKP បន្ទាយមានជ័យ ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​មួយ​ដែល ទទួលរង​នូវ​ការវាយប្រហារ​ខ្លាំងជាងគេ​ដោយសារ​ជំនន់​ទឹកភ្លៀង​ហើយក៏​រង​នូវ​ការ​ខូច​ខ្លាំង​ដូចគ្នា​ផងដែរ​ក្នុងចំណោម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​រងគ្រោះ​ដោយ សារ​តែ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​កន្លងមក​។​

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ទីរជំនាញ អាជ្ញាធរ​ក្រុង ស្រុក ឃុំ ពិនិត្យ​របាយការណ៍ ស្តីពី ផលប៉ះពាល់​លើ​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង គ្រោះ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​កន្លងមកនេះ ដើម្បី​ស្នើសុំ​ពូជស្រូវ​ពី​ប្រមុខ​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​ផ្តល់ជូន​ឱ្យបាន​ទាន់ពេលវេលា​កាលពី​ថ្ងៃ​២​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទា​មានជ័យ បាន​ប្រាប់​ឱ្យដឹងថា វិធានការ​ចំពោះមុខ​ដែល​ត្រូវ​ដោះស្រាយ និង​ស្ដារឡើងវិញ​ជាបន្ទាន់​នៅ ពេល​ទឹកជំនន់​នេះ​ស្រក​អស់នោះ ជំហាន​ដំបូង​ក្រោយ​ទឹកសម្រក ត្រូវ​គិត​អំពី​បញ្ហា​សុខភាព អនាម័យ​របស់​ប្រជាពលរដ្ឋ​។ ក្រៅពីនោះ គឺ​ស្ដារឡើងវិញ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង ការខូចខាត​ដោយ​ទឹកជំនន់ ក៏ដូចជា​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ការផ្តល់​ពូជស្រូវ និង​ពូជ ដំណាំ​បន្លែ ការជួសជុល​ផ្លូវថ្នល់​ប្រព័ន្ធធារាសាស្ត្រ​ជាដើម​។​
​ឯកឧត្តម អ៊ុំ រាត្រី បាន​អះអាងថា ក្រុមការងារ​ថ្នាក់​ខេត្ត​នឹង​បន្ដ​ដោះស្រាយ​បញ្ហា​ដែល នៅ​សេសសល់ ត្រូវ​ទឹកជំនន់​វាយប្រហារ​។ ក្នុងនោះ​ផលប៉ះពាល់​ដល់​វិស័យ​សកម្ម ក៏​ជា​រឿង មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​ផងដែរ ពោល​ត្រូវ​ស្រង់​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ស្នើ សុំ​ពូជស្រូវ ពូជ​ដំណាំ ទៅ​ថ្នាក់ជាតិ​ដើម្បី​យកមក​ផ្ដល់ជូន​ប្រជាពលរដ្ឋ​។​

​ក្នុងនាម​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានបង្ហាញ​នូវ​មោ ទ​ន​ភាព ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បាន​ចុះ​មកជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ព្រម ទាំង​ផ្ដល់​ជា​កញ្ចប់​ស្បៀង​បន្ទាន់​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ហើយ​ត្រូវបាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​នោះ​។​
​ ​
​ឯកឧត្តម អ៊ុំ រាត្រី តំណាងឱ្យ​ប្រជាពលរដ្ឋ​សូម​គោរព​ថ្លែងអំណរគុណ ចំពោះ​សម្ដេច តេ​ជោ​នាយករដ្ឋមន្ដ្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ​កាយវិការ​ដ៏ មហា​មនុស្សធម៌​ហើយ​តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ទាំងអស់​។​ឯក ឧ​ត្ត​ម​ក៏បាន​អរគុណ​ដល់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈ​ក​ម្មា​ធិ ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ ដែល​ចុះ​ជាប់​ជាប្រចាំ​នៅ​កន្លែង​ដែល​រងគ្រោះ​ផងដែរ​។​

​របាយការណ៍​របស់រ​ដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ​បានបង្ហាញ​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្រិត​កម្ពស់​ទឹកស្ទឹង​មង្គល​បូរី​.​ស្ទឹង​សិរីសោភ័ណ និង​ទីតាំង​ដទៃទៀត បាន​ស្រក​ចុះបណ្តើរៗ​។​
​ផលប៉ះពាល់​សរុប​លើ ៩​ក្រុង ស្រុក ៦០​ឃុំ​-​សង្កាត់ បណ្តាលឱ្យ​លង់ទឹក​ស្លាប់ ២៨​នាក់ ប៉ះពាល់​លំនៅឋាន​ចំនួន ៤៨.៧២៩​ខ្នង បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៥.៥១៤​គ្រួសារ លិច​ស្រូវ ៧០.៤៦៤​ហិកតា ដំឡូង​មី ១២.៨៤៦​ហិកតា និង​ដំណាំ​រួមផ្សំ ៦៩២​ហិកតា សាលា រៀន​១១៩​សាលា វត្ត​៧២​វត្ត មណ្ឌល​សុខភាព​៩​កន្លែង សាលាឃុំ​៥ ផ្លូវ ១.០២២​កន្លែង (​ប្រវែង ៧៩៤.៩៤៤​ម៉ែត្រ​)៕ ដោយ​៖​ឈុន សា​រ៉ា​ត សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​