សេចក្តីស្នើច្បាប់ចំនួន៦ របស់រាជរដ្ឋាភិបាលត្រូវបានរដ្ឋសភាអនុម័ត ដោយសំឡេងភាគច្រើន

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០–

សេចក្តីស្នើច្បាប់ចំនួន៦ របស់រាជរដ្ឋាភិបាលត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិ កាលទី៦ នាព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ អនុម័តដោយសំឡេងភាគច្រើន។
សម័យប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១៦រូប។

សេចក្តីស្នើច្បាប់ចំនួន៦ របស់រាជរដ្ឋាភិបាលត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ អនុម័តនោះរួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋសង្គមនិយមវៀតណាមទទួលបានការអនុម័តពីអង្គសភាចំនួន ១១៦សំឡេង។ ២- សេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ទទួលបានការអនុម័តពីអង្គសភាចំនួន ១១៦សំឡេង។

៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូ សេដ្ឋកិច្ចទូលំ ទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុនទទួលបានការ អនុម័តពីអង្គសភាចំនួន១១៦សំឡេង។

៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ាន ស្តីពីសេវាកម្ម ទទួលបានការអនុម័តពីអង្គសភាចំនួន១១៦សំឡេង។ ៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោម កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋ ឥណ្ឌាទទួលបានការអនុម័តពីអង្គសភា ចំនួន១១៦សំឡេ ង និង៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការ វិនិយោគរវាងបណ្តារដ្ឋសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ទទួលបានការអនុម័តពីអង្គសភាចំនួន១១៦សំឡេង៕

ដោយ ប៉ាល់សុង

សម្រួលផ្សាយ៖ កន ចំណាន