ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាទេយ្យទាន គ្រឿងឧបភោគបរិភោគ ពីសាលាអនុគណក្រុងកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំនៃជួរគណៈអភិបាលខេត្ត អញ្ជើញចូលរួមទទួលទេយ្យទាន និងបច្ច័យ ពីសាលាអនុគណក្រុងកំពង់ចាម ដែលដឹកនាំដោយព្រះបដ្ឋនវង្សាចារ្យ សា វីរៈ ព្រះអនុគណក្រុងកំពង់ចាម និងជាព្រះចៅអធិការវត្តខេមវ័នបឹងស្នាយ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្ត។

រូបថត៖ ឆាយ ម៉ុត